adverise with khmeread Marcus rashford manchester united watford 649067

ប្រយ័ត្ន! Marcus Rashford មានអ្នកចង់ប្រជែងយកតំណែងហើយ

          កីឡាករ​វ័យ​ក្មេង ​Ashley Fletcher ​របស់​ Man Utd បាន​សុំឲ្យ​លោក Jose Mourinho ផ្តល់​ឱ​កាស​បន្ថែម​ទៀត​ដល់​កីឡាករ​វ័យ​ក្មេង​នៅ​រដូវ​កាល​ក្រោយ និង​ចង់​ប្រជែង​យក​តំណែង​ខ្សែ​ប្រយុទ្ធ​ជាមួយ​កីឡាករ​ Marcus Rashford ។ Ashley បាន​ចាកចេញពី​ Man Utd ​ក្នុងខែមករា​ ដើម្បី​អភិវឌ្ឍ​ខ្លួន​នៅ​ក្របខណ្ឌ League One ជាមួយ​ក្រុម Barnsley ។

នៅក្នុង​រយៈ​ពេល​ខ្ចីជើងប្រាំ​ខែ​នៅ​ក្រុម Barnsley កីឡាករ Ashley រក​បាន​គ្រាប់បាល់​១គ្រាប់ក្នុងរយៈ​ពេល​ត្រឹម​៨៩​វិនាទី​នៅក្នុង​ការ​ប្រកួត​វគ្គ​ផ្លេអហ្វ​ក្រប​ខណ្ឌ​ League One នៅ​ពហុកីឡា​ដ្ឋាន Wembley។

          Ashey វ័យ​២០​ឆ្នាំ​ធ្លាប់បានលេងជាមួយ Marcus ​តាំងពីរ​នៅ​ថ្នាល់​របស់​ Man Utd ​មាន​ទំនុកចិត្ត​ថា ខ្លួន​អាច​លេងជា​ដៃគូ​ជាមួយ​នឹង​​ Marcus​ ឬ ក៏អាច សាកល្បងឲ្យ​ខ្លួន​លេងជា​ខ្សែប្រយុទ្ធ​នៅក្នុងក្រុម​របស់​លោក Mourinho ក៏បាន​។​​Ashley បាន​និយាយថា “​អ្វីដែល​ Marcus អាចធ្វើ​បាន​គឺជា​រឿងមិនគួរ​ឲ្យ​ជឿ​។ គាត់ស័ក្តិសមនឹងទទួល​បាន​ការចាប់អារម្មណ៍​ ប៉ុន្តែ​ប្រហែល​ជា​ខ្ញុំ​អាច​​​ប្រជែង​យក​តំណែង​របស់គាត់​នៅ​រដូវ​កាល​ក្រោយ​​ ប្រសិន​បើខ្ញុំត្រឡប់​ទៅ Man Utd វិញ”៕

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់