adverise with khmeread Macias 1

Everton និង Man Utd នឹងប្រជែងគ្នា ដណ្តើមយកលោក Eduardo Macia

          លោក Eduardo Macia​ ត្រូវ​បាន​គេចាត់ទុក​ថា ជា​បុគ្គល​ឆ្នើម​ម្នាក់​ក្នុង​វិស័យ​បាល់ទាត់ពិភព​លោក​។ ក្លឹប Everton ​និង​ Man Utd ​កំពុង​តែ​ប្រជែង​គ្នា​ដើម្បីទទួល​បាន​សេវារបស់គាត់។

          លោក Macia វ័យ៤២​ឆ្នាំ​ជា​អតីតអ្នក​អង្កេត​មើល​ទេពកោសល្យ​កីឡាករ​នៅ​ក្លឹប Liverpool​ កំពុង​ទទួល​បាន​ការចាប់អារម្មណ៍​ខ្លាំង បន្ទាប់ពី​ទទួល​បាន​ការ​កោតសរសើរ​​តាមរយៈ​ការ​ជ្រើសរើស​កីឡាក​រតាំងពីនៅជា​យុវជនដូចជា​ Fernando Torres, Javier Mascherano និង​កីឡាករ Raheem Sterling។       

          អ្នក​អង្កេត​មើលជា​ជនជាតិអេស្ប៉ាញ​រូបនេះ មាន​កិច្ច​សន្យា​បួន​ឆ្នាំ​នៅ​ពហុ កី​ឡាដ្ឋាន Anfield និងកំពុងស្ថិតនៅក្រោម​កា​រតាមដាន​របស់​ក្លឹប​ Everton។​​ នាយក​ក្លឹប Everton លោក Bill Kenwright កន្លងមក​ត្រួតពិនិត្យ​មើល​ការចរចា​ភាគច្រើនរបស់ក្លឹប ប៉ុន្តែ​ការ​មក​ដល់​​របស់​ម្ចាស់ភាគហ៊ុនធំ Farhad Moshiri បាន​បង្ខំឲ្យ​ពួកគេ​ស្វែង​រក​រចនា​សម្ព័ន្ធ​ដ៏​ពេញ​លេញមួយ។​ ដូច្នះ ពួកគេ​ទំនងជា​ស្វែង​រក​ប្រធាន​បច្ចេកទេសថ្មី​ ដើម្បីត្រួត​ពិនិត្យ​មើល​ទីផ្សារផ្ទេរ​កីឡាករ​និងការ​ចរចា​កិច្ចសន្យា តាម​ដានកីឡាករនិង​ជ្រើសរើស​កីឡាករ។

          ចំណែក ក្លឹប​ Man Utd ក៏កំពុង​ពិចារណា​អំពី​លោក Macia ខណៈ​ពួកគេ​រុះ​រើ​ប្រ​ព័ន្ធ​រៀបចំ​កីឡាករ​ បន្ទាប់ពី​ការ​មក​ដល់​របស់ Jose Mourinho។ ក្លឹប​ Roma និង ក្លឹប Inter Milan ​ក៏កំពុង​តាម​ឃ្លាំមើល​ការវិវឌ្ឍ​នេះ​យ៉ាង យក​ចិត្ត​ទុក​ដាក់​ផងដែរ ក្នុងបំណង​ចង់បាន​សេវា​កម្ម​របស់​លោក៕

adverise with khmeread

មតិយោបល់