adverise with khmeread Jose and pep 2

លោក Jose Mourinho គ្មានការបារម្ភចំពោះ Pep Guardiola

          សត្រូវចាស់នឹង​ប្រឈម​មុខ​ដាក់គ្នា​នៅ​ក្នុង​ជំនួប​កម្តៅសាច់ដុំមុន​រដូវ​កាល​នៅ​ទីក្រុង​ប៉េ​កាំង​ថ្ងៃទី​២៥​ខែកក្កដាខាងមុខនេះ។

          អនាគតគ្រូបង្វឹកថ្មីរបស់ក្លឹប Man Utd លោក Jose Mourinho បាន​និយាយ​ថា លោកនឹងបរាជ័យ​ប្រសិន​បើ​លោក​ផ្តោតខ្លាំង​តែ​លើការ​ប្រកួត​ប្រ​ជែង​ជាមួយ​លោក Pep Guardiola។ ​គ្រូបង្វឹកឆ្នើមទាំងពីបាន​ក្លាយជា​សត្រូវ​នៅពេល​អ្នក​​ទាំង​ពីរ​ដឹកនាំ​ក្លឹប Real Madrid និង​ក្លឹប Barcelona ហើយពេលនេះនឹង​បន្ត​ការ​ប្រកួត​ប្រជែង​ជា​ថ្មី​នៅ​រដូវ​ក្តៅនេះក្នុងក្របខណ្ឌ PL វិញម្តង។

          លោក Mourinho វ័យ​៥៣​ឆ្នាំបាន​និយាយ​ថា “​​នៅ​ក្របខណ្ឌ​ PL ប្រសិន​បើ​ខ្ញុំ​ផ្តោតការ​យក​ចិត្ត​ទុក​ដាក់​លើ​គាត់ និង​ Man City ហើយគាត់ផ្តោតការយក​ចិត្ត ទុក​ដាក់​លើ​ខ្ញុំនិង Man Utd នោះ អ្នក​ផ្សេងនឹង​ដណ្តើម​បាន​ជ័យ​ជម្នះ”។

        លោក​ Mourinho បាន​បន្តថា “ខ្ញុំធ្លាប់​ប្រឈម​ជាមួយ​លោក Guardiola រយៈ​ពេល​ពីរឆ្នាំ​នៅ​ក្នុងលីកមួយ​ដែល​ខ្ញុំ​ឬគាត់អាចនឹងក្លាយជា​ជើងឯក។ ការប្រ​ជែង​ជា​លក្ខណៈ​បុគ្គល​ពិតជាសមហេតុផល ពីព្រោះលោកទាំងពីរ​អាចនឹងប៉ះ​ពាល់​លទ្ធផល​នៃការ​ប្រជែង​យក​តំណែង​ជើង​ឯក”៕

adverise with khmeread

មតិយោបល់