adverise with khmeread 1

តែ ២០ លាន​ទេ​? Barcelona ត្រៀម​ទិញ Daley Blind ពី Man Utd ចំពេល​លោក Mourinho ស្តារ​ក្រុម​ឱ្យ​កក្រើក​លី​ក​អង់គ្លេស​

​    ​កីឡាករ Daley Blind អាច​គោលដៅ​ដែល​នឹងត្រូវ​ដកចេញ​នៅក្នុង​គម្រោង​បដិវត្តន៍​របស់លោក Jose Mourinho នៅ​ក្លឹប Manchester United ហើយ​បើ​យោងតាម​ព័ត៌មាន​ពី​ប្រទេស​អេ​ស្ប៉ា​ញ​បានឱ្យដឹងថា Barcelona អាច​នឹង​ស្នើ​ទិញ​ខ្សែបម្រើ​រូបនេះ​។​

​    ​កាសែត Sport បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា ក្រុម​អ្នកមាន​បុណ្យ​ជឿថា សមត្ថភាព​ផ្លាស់ប្តូរ​ស្ថានការណ៍​លេង​របស់​កីឡាករ​អន្តរជាតិ​ហូ​ឡង់​រូបនេះ នឹង​ស័ក្តិសម​នឹង​ក្បួន​របស់ Barcelona​។​

​    ​កីឡាករ​វ័យ ២៦ ឆ្នាំ​រូបនេះ ដែល​អាច​លេង​ជា​ខ្សែការពារ​កណ្តាល ខ្សែបម្រើ​ការពារ និង​ខ្សែបម្រើ​ប្រយុទ្ធ ត្រូវបាន​ជឿថា នឹង​លក់​ដោយ​ក្លឹប​ភ្លាមៗ​ប្រសិនបើ​តម្លៃ​ចរចា​ត្រូវរ៉ូវ​គ្នា ខណៈ​លោក Mourinho ទើបតែ​ទទួលបាន​ការងារ​បន្ទា​ប់​ពី​លោក Louis van Gaal ត្រូវបាន​បណ្តេញចេញ​។​

​    ​កីឡាករ​មួយរូប​ទៀត​ដែលមាន​អនាគត​ស្រពិចស្រពិល​ក្រោម​ការគ្រប់គ្រង​របស់លោក Mourinho គឺ Juan Mata​។​

​    ​គាត់​ត្រូវបាន​លក់​ទៅឱ្យ​ក្លឹប​បិសាច​ក្រហម​អំឡុង​ការមកដល់​ជា​លើក​ទី​ពីរ​របស់លោក Mourinho នៅ​ក្លឹប Chelsea កាលពី​ខែមករា ឆ្នាំ ២០១៤ ហើយ​ដូច Daley Blind ដែរ គាត់​នឹងត្រូវ​បាន​លក់​ភ្លាមៗ​ប្រសិនបើ​តម្លៃ​ចរចា​ត្រូវរ៉ូវ​គ្នា​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់