adverise with khmeread 1

​អតីត​កីឡាករ​ឆ្នើមៗ​របស់ Real Madrid នឹងធ្វើ​ការប្រកួត​ជាមួយ Ajax នៅ​ថ្ងៃទី ៥ ខាងមុខ​

​    ​ជាមួយ​ពិធី​អបអរ La Undecima នៅតែ​បន្ត ឥឡូវ​ក្រុម Real Madrid ត្រៀម​ធ្វើឱ្យ​ពិធី​នេះ​កាន់តែ​កក្រើក​ថែមទៀត​ជាមួយ​ការវិលត្រឡប់​នូវ​វីរៈបុរស​របស់​ក្លឹប​លោក Raul ដែល​នឹងធ្វើ​ការប្រកួត​មិត្តភាព មួយ​ហៅថា Corazon Classic Match នៅ​ថ្ងៃទី ៥ ខែមិថុនា​ខាងមុខនេះ​។

​    ​បន្ទាប់ពី​ការចាកចេញ​កាលពី​ឆ្នាំ ២០០៩ កំណត់ត្រា​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​នៅ​ក្លឹប Real Madrid របស់ Raul ត្រូវបាន​បំបាក់​ដោយ Cristiano Ronaldo ប៉ុន្តែ​គាត់​នៅតែមាន​ប្រជាប្រិយភាព​នៅ​ក្រុម​អធិរាជ​ស​។​

​    ​បន្ទាប់បី​ការចាកចេញ គាត់​បាន​ចំណាយពេល​នៅ​ជាមួយ​ក្លឹប Schalke និង​ក្លឹប Al Sadd របស់​ប្រទេស​កាតា​។​

​    ​នេះ​គឺជា​លើកដំបូង​ដែល​អតីត​ខ្សែប្រយុទ្ធ​អន្តរជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​វិល​ត្រឡប់មក​ទឹកដី Estadio Santiago Bernabeu ដើម្បី​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម Ajax ដោយ​អម​ជាមួយ​អតីត​មិត្ត​រួម​ក្រុម​ដូចជា​លោក Luis Figo និង​លោក Zinedine Zidane​។​

​    ​លោក Patrick Kluivert និង Marc Overmars ដែល​ធ្លាប់​លេង​ឱ្យ Barcelona នឹង​លេង​ខាង​ក្រុម Ajax ដែល​ការប្រកួត​នេះ​គឺជា​ការ​ឧទ្ទិស​ដល់​លោក Johan Cruyff ដែល​បានទទួល​មរណៈភាព​កាលពីដើម​ឆ្នាំនេះ​៕

adverise with khmeread
ប្រភព៖ Marca

មតិយោបល់