Dae0b9f0 2c9a 4d61 bd9f f93b117a64ce

ចោរ​ឆ្លាត​ !​គាស់​ផ្ទះ​ហើយ​ដុត​ផ្ទះ​ពលរដ្ឋ ​និង​គប់​ដប​សាំង​ឆេះ​របួស​សមត្ថកិច្ច​២​នាក់​, ​ចុងក្រោយ​ចោរ​សន្លប់​ធំ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់ មាន​ទាំង​ប៉ូលិស​ និង​អាវុធហត្ថ​ស្ទើរ​មួយ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សហការគ្នា​ឡោមព័ទ្ធ​ទីតាំង​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ចោរ​ម្នាក់​គាស់​ផ្ទះ​ចូល​លួច​ទ្រព្យសម្បត្តិ ហើយ​ចោរ​នោះបាន​គប់​ដប​សាំង​ចេញពី​ក្នុងផ្ទះ បណ្តាលឱ្យ​ឆាបឆេះ​ផ្ទះ និង​រលាក​របួស​សម​ត្ថ​កិច្ច​២​នាក់​ត្រូវ​បញ្ចូនទៅ​សង្គ្រោះ​ភ្លាមៗ។​

    ចំណែក​បង​ចោរ​វិញ ត្រូវបាន​ប្រជាពលរដ្ឋ​រាប់រយ​នាក់ ព្រួត​វាយ ទ្រមខ្លួន​តែ​បាន​រថយន្ត សង្គ្រោះ ៧១១ ដឹក​ទាំង​ជនល្មើស ទាំង​សមត្ថកិច្ច​ដែល​រងរបួស​ចេញពី​កន្លែងកើតហេតុ ម្ល៉េះ​តុលាការ​ប្រជាពលរដ្ឋ​វាយ ស្លាប់​ជាក់​ជាមិនខាន​ឡើយ​។​

    ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ក្បែរ​សួន​កាណាឌីយ៉ា តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    នៅក្នុង​ការចុះ​អន្តរាគមន៍​នេះ សមត្ថកិច្ច​បាន​ផ្ទុះ រហូត​បាញ់​២​គ្រាប់ ដើម្បី​បង្ក្រាប ហើយ​ចាប់ខ្លួន​ចោរ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ម្នាក់ ខណៈកំពុង​ចូលទៅ​ធ្វើ​សកម្មភាព​នៅក្នុង​ផ្ទះ​រប​ស់ជន​រងគ្រោះ។​

    នៅ​កន្លែងកើតហេតុ ជនសង្ស័យ​រូបនេះ ក៏បាន​ដុត​ផ្ទះ​ប្រជាពលរដ្ឋ​រងគ្រោះ​ទៀតផង ក្រោយ​ធ្វើ​សកម្មភាព មិនបាន​សម្រេច​ដោយសា​រ​តែ​អ្នករស់នៅ​ក្បែរ​នោះ​ដឹង​ទាន់ ហើយ​ហៅ​សមត្ថកិច្ច​ឱ្យទៅ​ជួយ តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ជួយ​ទាន់​ពន្លត់​ភ្លើងទាន់ កុំ​អី​ក្លាយជា​គ្រោះ​អគ្គិភ័យ​បាត់ទៅហើយ​។​

    ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​ផ្ទះកើតហេតុ​ខាងលើ​ត្រូវ​ម្ចាស់​ចាក់សោរ​ទុកចោល​នៅពេល​យប់ ហើយ​ជនសង្ស័យ​ដែលជា​មុខសញ្ញា​ដ៏​សកម្ម មាន​គ្នា​២​នាក់ បាន​ទៅ​ឈរ​នៅខាងមុខ​ផ្ទះកើតហេតុ មួយសន្ទុះ​ក្រោយមក ក៏​ស្រាប់តែ​បាត់​ជនសង្ស័យ​ម្នាក់ ឃើញតែ​ជនសង្ស័យ​ម្នាក់ទៀត​ឈរ​នៅ​រាង​ឆ្ងាយ​ពី​ផ្ទះកើតហេតុ។​

    ពេលនោះ​ប្រជាពលរដ្ឋ​នៅក្បែរ​សង្ស័យ និង​មានការ​ផ្តាំផ្ញើ​ពី​ម្ចាស់ផ្ទះ​ឱ្យជួយ​មើល។ លុះដល់​ពេល​មាន​គេ​ទៅ​អើតមើល​ផ្ទះ​នោះ​ស្រាប់តែ​បាត់​សោ​ដែល​ចាក់​ពី​ក្រៅ ក៏​ឭ​សំឡេង​រើកកាយ​ក្នុងផ្ទះ ទើប​ដឹងថា​មាន​ចោរ​ចូល​លួច​ទ្រព្យសម្បត្តិ​ពិតមែន​។ បន្ទាប់មក​ក៏​ទូរស័ព្ទ​ទៅប្តឹង​សមត្ថកិច្ច ប៉ុស្តិ៍ចោមចៅ​ឱ្យជួយ​អន្តរាគមន៍។​

    ប្រភព​ដដែល​បន្តថា ពេល​សមត្ថកិច្ច​មកដល់​បាន​ទាក់ទង​ទៅ​ម្ចាស់ផ្ទះ​កើតហេតុ​ដែលជា​ផ្ទះ​មាន​លក់​សាំង​ដប និង​ជួលជុល​នាឡិកា​ផង​។

    លុះ​ដល់ពេល​ម្ចាស់​មកដល់​បាន​ព្រមឱ្យ​សមត្ថកិច្ច​ជួយ​គាស់​ផ្ទះ​ដើម្បី​ចាប់​ជនសង្ស័យ​។ តែ​ខណៈដែល​សមត្ថកិច្ច​កំពុង​គាស់ ស្រាប់តែ​ជនសង្ស័យ​បាន​ដុត​សាំង​ដប គប់​មកលើ​សមត្ថកិច្ច បណ្តាលឱ្យ​រលាក​សមត្ថ​កិច្ច​ប៉ុស្តិ​ចោមចៅ​ម្នាក់ ឈ្មោះ កេ​ត យ៉ា​វ៉ាន់​ និង​កម្លាំង​ប្រជា​ការពារ​ម្នាក់ ឈ្មោះ អៅ សំអឿន ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ។ ចំណែក​ផ្ទះ​ខាងលើ​និង​របស់របរ​ខូ​ត​ខាត​ស្ទើរ​ទាំងស្រុង​។​

    ក្រោយមក​កម្លាំង​សមត្ថកិច្ច បាន​ចាប់​ជនសង្ស័យ​ចេញមកក្រៅ ព្រមទាំង​ការពារ​មិនឱ្យ​ប្រជាពលរដ្ឋ​កាត់ទោស​ដោយ​ហិង្សា។ តែ​ទោះជា​យ៉ាងណា ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់​បាន​សម្រុកចូល​វាយ​ជនសង្ស័យ​បាន​ម្នាក់​ម៉ា​ដៃ​ម៉ា​ជើង រហូត​សន្លប់ តែ​ត្រូវបាន​សមត្ថកិច្ច​រុញ​ចូលក្នុង​រថយន្ត​សង្គ្រោះ​របស់​អង្គភាព ៧១១ ទាន់ពេល​កុំ​អី​មិនដឹង​តុលាការ​ប្រជាពលរដ្ឋ​កាត់ទោស​ដល់​ស្លាប់​ជាក់​ជាមិនខាន​ឡើយ។​

    ក្រោយពេល​កើតហេតុ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច ដឹង​តាម​រថយន្ត ៧១១ មក​អធិការ​រដ្ឋា​ខណ្ឌ​ពោធិ​សែន​ជ័យ ដើម្បី​ចាត់ការ​និតិ​វិធី​ច្បាប់​៕

 

អ្នកនឹងចូលចិត្ត

មតិយោបល់