adverise with khmeread Ef0d5d7e ec9a 43bf b752 cfd9ceb52cbd

យក​នាង​ទៅ​រំលោភ​នៅផ្ទះ​សំណាក់​បានសម្រេច រយៈ​៤​ថ្ងៃ ទើប​ចាប់ខ្លួនបាន​

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​០១​ មិថុនា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​១១ ​និង​៣០​នាទី នៅ​ចំណុច​តារាង​បាល់ទះ ផ្លូវលំ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ បន្ទាប់ពី​នាំ​កម្មការិនី​រោងចក្រ​ម្នាក់​រំលោភ​នៅផ្ទះ​ហេង សេង​អស់​រយៈពេល​៤​ថ្ងៃ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ស៊ីន ច័ន្ទ​បូរ៉ា ភេទ ប្រុស អាយុ ២១ ​ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​ចាប់ខ្លួន​ពីបទ​រំលោភ​សេពសន្ថវៈ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ​ស​.​ម​ ភេទស្រី អាយុ ២៣ ឆ្នាំ មុខរបរ កម្ម​ការ​នី​រោងចក្រ​កាត់ដេរ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់ ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ប៉ូលិស​បន្តថា ស៊ឹ​ន ច័ន្ទ​បូរ៉ា​ បាន​លួងលោម ​និង​រំលោភ​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ស​.​ម ​ភេទស្រី អាយុ ២៣ ឆ្នាំ មុខរបរ កម្ម​ការ​នី​រោងចក្រ​កាត់ដេរ កាលពី​ថ្ងៃទី​២៩ ​ឧសភា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៦ ​និង​៣០​នាទី ល្ងាច​នៅ​ចំណុច​ក្នុង​ផ្ទះសំណាក់​ហេង​សេង​ផ្លូវ​បេតុង ភូមិដំណាក់​ធំ​២ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ​រយៈពេល​៤​ថ្ងៃ​។​

    វត្ថុតាង​ចាប់យកៈ ម៉ូតូ​ ០១ ​គ្រឿង​ម៉ាក​ប៊ូ​ហ្សា ពណ៌​ខ្មៅ បិទ​ស្កុ​ត​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​ 1BZ -7833 លេខ​តួ 70324, ​ទូរស័ព្ទដៃ​ចាស់​០១​គ្រឿង និង អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ​០១​ សន្លឹក​។​

    បច្ចុប្បន្នកំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី៕
 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់