adverise with khmeread B054f6aa adba 4888 90d7 5d1e2bf4a642

ទំនងជា​ស្រវឹង​បើករថយន្ដ​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​ចំនួន​មួយ​ផ្ទាំង​

    ភ្នំពេញ ៖ រថយន្ដ​សាំង​យ៉ុង​មួយគ្រឿង​បើក​ក្នុង​ល្បឿន​លឿន​ទំនងជា​ម្ចាស់​ស្រវឹង​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​មួយ​ផ្ទាំង​និង​រថយន្ដ​ខូចខាត​ទៅមុខ​លែងរួច​ចំណែក​ម្ចាស់​រថយន្ដ​ចុះ​រត់​គេចខ្លួនបាត់​។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១២ ​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ខាង​ទីស្ដីការគណៈរដ្ឋមន្ត្រី តាម​បណ្ដោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​សង្កាត់ ស្រះចក ខណ្ឌដូនពេញ។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ដ​ម៉ាក​សាំង​យ៉ុង​ព​ណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2Y -5054  ធ្វើដំណើរ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​​រុ​ស្ស៊ី​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​។​

    ពេលមកដល់​ចំណុចកើតហេតុ​បាន​រេ​ចង្កូត​ទៅបុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្ដាលឱ្យ​បាក់​អស់​មួយ​ផ្ទាំង ចំណែក​រថយន្ដ​រង​ការខូចខាត​ទៅមុខ​លែងរួច​។​

    ក្រោយពេល​បង្កហេតុ​ម្ចាស់​រថយន្ដ​បាន​បើកទ្វារ​រថយន្ដ​ចុះ​គេចខ្លួនបាត់​ដោយ​បន្សល់​រថយន្ដ​ទុក​នៅ​កន្លែងកើតហេតុ​។ បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែងកើតហេតុ​និង​បានឃើញ​មាន​ស្រា​បៀរ​នៅក្នុង​រថយន្ដ​៨​កំប៉ុង​នៅក្នុង​រថយន្ដ ហើយ​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​ស្ទួ​ច​យក​រថយន្ដ​បង្ក​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​នៅពេល​ក្រោយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់