adverise with khmeread 1

នៅចាំ​តួ​សិង្ហ​បុរី​រូបនេះ​ទេ​? Fiona Xie នឹង​ដើរ​លើ​វិថី​សិល្បៈ​ម្តងទៀត​ក្រោយ​បាត់​មុខ​អស់ ៧​ឆ្នាំ​

​    ​បណ្តា​អ្នកគាំទ្រ Fiona Xie នឹង​សប្បាយរីករាយ​ក្រោយពី​បានដឹងថា​តារា​សម្តែង​ក្នុង​រឿង Maggie and Me វិលត្រឡប់​មកកាន់​ប៉ុស្តិ៍​ទូរទស្សន៍​សិង្ហ​បុរី​ម្តងទៀត​នៅ​ខែសីហា​ខាងមុខនេះ​។​

​    ​តារា​សម្តែង​វ័យ ៣៤​ឆ្នាំ​រូបនេះ នឹងធ្វើ​ការវិល​ត្រលប់​មកវិញ​ជាមួយនឹង​ខ្សែភាពយន្ត​ថ្មី​របស់​នាង​ក្នុងនាម​ជា​តួអង្គ​វិកល​ច​រិ​ក ដែល​នឹងត្រូវ​ចាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍ប៉ុស្តិ៍ Channel 5 ដែលជា​ប៉ុស្តិ៍​ទូរទស្សន៍​ទើប​បង្កើត​ថ្មី​ចុងក្រោយ​គេ​បំផុត​ក្នុងប្រទេស​សិង្ហ​បុរី​។​

​    ​Fiona បានបញ្ជាក់​ពី​អត្ថន័យ​សង្ខេប​ទៅកាន់​វេ​ប​សាយ Toggle ថា "​តារា​ត្រូវការ​ការគាំទ្រ ការតាំង​ចិត្ត​ក្នុង​គ្រួសារ និង​បេះដូង​ដែល​មានការ​អាឡោះអាល័យ​"​។​

​    ​នោះ​ប្រហែលជា​ការឆ្លើយតប​មួយ​ដែលមាន​គោលបំណង​ដើម្បី​បញ្ជាក់ថា​ហេតុអ្វី​បានជា​នាង​ចង់​វិល​ត្រលប់មក​ការសម្តែង​វិញ បន្ទាប់ពី​បាន​ដកខ្លួន​ពី​វិស័យ​សិល្បៈ​អស់​រយៈ ៧​ឆ្នាំ​កន្លងមកនេះ​៕

 

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់