adverise with khmeread 041f2acc ff89 4659 b748 6df10ed3fbcd

រថយន្ត​ហាយ​ឡែ​ន​ឌ័​របើក​បុក​ម៉ូតូ​ត្រង់​ផ្លូវបំបែក​ជា​បួន រងរបួស​ធ្ងន់​ម្នាក់​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​រួម​ដំណើរ​ជាមួយ​មិត្តភក្តិ​៣​នាក់​ទៀត បើករថយន្ត​ហាយ​ឡែ​ន​ឌ័​រព​ណ៌ស​មួយគ្រឿង​ក្នុង​ល្បឿន​លឿន បាន​ជ្រុល​ទៅបុក​ម៉ូតូ​ហុងដា​សេ​១២៥​របស់​បុរស​ម្នាក់​ពេញទំហឹង បណ្តាលឱ្យ​របួសធ្ងន់​ធ្ង​រ បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ។​

    គ្រោះថ្នាក់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៨ យប់​នៅលើ​ផ្លូវ​បេតុង​រោងចក្រ ដំបូល​ខៀវ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។

    តាម​សាក្សី​ពី កន្លែងកើតហេតុ​បានឱ្យដឹងថា  ដំបូង​គេ​ឃើញ​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​ពណ៌ស​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AJ-5711 បើកបរ​លឿន​តាមផ្លូវ​បេតុង​រោងចក្រ​ដំបូល​ខៀវ ទិសដៅ​ពី​ជើង​ទៅ​ត្បូង។​

    ខណៈ​មកដល់​ផ្លូវបំបែក​ជា​បួន ក៏មាន​ម៉ូតូ​ហុងដា​សេ​១២៥​ ស៊េរី​២០១៥ ​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1FM-1636 បើក​ទិសដៅ​បញ្ច្រាស់ទិស​គ្នា ត្រូវ​រថយន្ត​បាន​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង ផ្លោង​ជនរងគ្រោះ​ជិះ​ម៉ូតូ​ផ្ទប់​កញ្ជក់​រថយន្ត​ធ្លាក់​មក​ដី​រងរបួស​ធ្ងន់ ចំណែក​រថយន្ត​បង្ក​និង​ម៉ូតូ​ខូ​ត​ខាត​យ៉ាងដំណំ។​

    ប្រភព​បន្តថា ដោយ​ឃើញ​អ្នកបើកបរ​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​មិន​ព្រម​ចុះ​ពី​រថយន្ត​មក​មើល​ជនរងគ្រោះ ណាមួយ​អ្នកបើកបរ​ជា​ជនជាតិ​ចិន​ទៀត​នោះ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ដែល​មក​ចោមរោម​មើល​ហេតុការណ៍ បាន​មានចិត្ត​ខឹងសម្បា​យ៉ាងខ្លាំង ព្រមទាំង​អ្នកខ្លះ​យក​ដុំថ្ម​គប់​លើ​រថយន្ត​ផងដែរ ខណៈពេល​មាន​សមត្ថ​កិច្ចការពារ​កន្លែងកើតហេតុ ហើយ​ប្រជាពលរដ្ឋ​បាន​បោះ​ពាក្យសំដី​ថា​"​សមត្ថកិច្ច​ការពារ​ជនបង្ក​ថែមទៀត​ផង​"​។​

    ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សាមុយ​ក្លីនិក គឹម សុង​ហុង​ហាក់ ដឹក​ទៅ​ព្យាបាល។ ចំណែក​ម៉ូតូ​និង​រថយន្ត​បង្ក​ព្រមទាំង​អ្នកបើកបរ​រថយន្ត ត្រូវបាន​សមត្ថកិច្ច​នាំ​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការដោះស្រាយ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់