adverise with khmeread 1

ឈុត​សម្លៀកបំពាក់​របស់ Yang Mi កាន់តែ​ធ្វើ​ឱ្យជើង​ស្រ​ឡូ​ន​របស់​នាង​មើលទៅ​ឃើញ​កាន់តែ​វែង ភ្ញាក់ផ្អើល​ដល់​អ្នកគាំទ្រ​

​    ​តារា​សម្តែង​ចិនដីគោក នាង Yang Mi បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ថ្មី​នៅក្នុង​ឈុត​សម្លៀកបំពាក់​ដ៏​ស្រស់ស្អាត ពេលដែល​នាង​បាន​ចូលរួម​ក្នុង​ពិធី​សន្និសីទកាសែត​មួយ​ដែល​និយាយ​អំពី​ខ្សែភាពយន្ត​ថ្មី Les Interprètes ។​

​    ​ជាមួយនឹង​សម្លៀកបំពាក់​ក្នុង​ឈុត​អាវធំ​ពណ៌​ប្រផេះ រួម​នឹង​ស្បែកជើង​ពណ៌​ក្រហម និង​ខោខ្លី​ខ្មៅ បានធ្វើឱ្យ​សម្រស់​របស់​នាង​កាន់​តែមាន​ភាពលេច​ធ្លោ រួមជាមួយ​នឹង​ជើង​ដ៏​ស្រ​ឡូ​ន​ដ៏​ស្រស់ស្អាត​ទាំង​គូ​របស់​នាង​មើលទៅ​ឃើញ​កាន់តែ​វែង​ទាក់ទាញ​ខ្លាំង​ឡើង​ក្នុងចំណោម​អ្នកគាំទ្រ​របស់​នាង​៕

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់