adverise with khmeread 092d31b4 01a5 4d53 942f a38cc0322db5

ដាច់​ក​ន្ត្រោ​ក​យោង នៅ​ការដ្ឋាន​អាគារ​កម្ពស់​១១​ជាន់ ធ្លាក់​ត្រូវ​កម្មករ​ម្នាក់​របួស​

    ភ្នំពេញ ​៖ កម្មករសំណង់​ម្នាក់​រងរបួស​ត្រូវបាន​គេ​នាំយកទៅ​សង្គ្រោះ​ព្យាបាល​បន្ទាន់ នៅ​គ្លីនិក​ឯកជន​ភ្លាមៗ បន្ទាប់ពី​ក​ន្ត្រោ​ក​យោង ក្នុង​ការដ្ឋាន​អាគារ​កម្ពស់​១១​ជាន់​បាន​ដាច់​ធ្លាក់​ត្រូវ​ក្បាល ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​១០៣ ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន​កាលពី​វេលា​ម៉ោង៣ ​និង​៣០​នាទី​រសៀល​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៦​នេះ​។​

    សមត្ថកិច្ច​ពុំទាន់​បានបញ្ជាក់​ពី អត្តសញ្ញាណ​ជនរងគ្រោះ នៅឡើយ​នោះទេ ប៉ុន្តែ​កម្មករសំណង់​រូបនេះ ទំនងជា​រងរបួស​ធ្ងន់ ខណៈ​ក​ន្ត្រោ​ក​យោង សម្រាប់​ដាក់​សម្ភារៈ​សំណង់​ធ្លាក់​ត្រូវចំ​បែកក្បាល​។​

    ជុំវិញ​ករណី​គ្រោះថ្នាក់​បែបនេះ​ញឹកញាប់ ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​សាលា​រាជធានី ក៏​ដូច​ខាង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ៍កម្ម និង​សំណង់​មេត្តាជួយ​ឱ្យ​ក្រុមការងារ​ជំនាញ​របស់ខ្លួន​មេត្តា​ពិនិត្យ​ទៅលើ​សំណង់​ការដ្ឋាន​និ​មួយៗ​នៅ​រាជធានី​-​ខេត្ត​ផង តើ​បាន​គោរព​តាម​ស្តង់ដារ​បច្ចេកទេស​ឬ​ច្បាប់​សំណង់​ឬទេ ? ចៀសវាង​ងាយ​រងគ្រោះ​ដល់​កម្មករ​និង​ប្រជាពលរដ្ឋ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់