adverise with khmeread 1

​មែន​? មានការ​អះអាងថា Man City នឹង​ចាយលុយ ៣០ លាន​ដុល្លារ​សម្រាប់​កីឡាករ​ឧស្សាហ៍​ឈឺ​របស់ Dortmund

​    ​ក្រុមបាល់ទាត់ Manchester City ត្រៀម​ប្រកាសថា ខ្សែបម្រើ Ilkay Gundogan នឹង​ក្លាយជា​កីឡាករ​របស់ខ្លួន​ក្រោម​ការគ្រប់គ្រង​របស់​គ្រូបង្វឹក​ថ្មី​លោក Pep Guardiola បន្ទាប់ពី​តារា​អន្តរជាតិ​អាល្លឺម៉ង់​រូបនេះ​បាន​យល់ព្រម​ការផ្ទេរ​ក្នុងតម្លៃ ៣០ លាន​ដុល្លារ (២១ លាន​ផោន​) ពី​ក្លឹប Borussia Dortmund​។​

​    ​បច្ចុប្បន្ន Gundogan កំពុង​នៅ​ឈឺ​នៅឡើយ​បន្ទាប់ពី​ការវះកាត់​ឆ្អឹង​អ​ង្គុ​ញ​ដែល​នឹង​ធ្វើឱ្យ​គាត់​ខកខាន​ព្រឹត្តិការណ៍​យូរ៉ូ ២០១៦ និង​ដើមរដូវ​កាល​ក្រោយ​។ ប៉ុន្តែ​បញ្ហា​នេះ​មិនបាន​បង្អាក់​ការចង់បាន​របស់លោក Guardiola ឡើយ​។​

​    ​ក្លឹប​អ្នកមាន​ជំនាន់​ថ្មី​មួយ​នេះ​ត្រូវបាន​រំពឹងទុក​ថា នឹង​ប្រកាស​ការទិញ​របស់ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បន្ទាប់ពី​យល់ព្រម​លើ​កិច្ចសន្យា​រយៈពេល​បួន​ឆ្នាំ​ជាមួយ​កីឡាករ​រូបនេះ​កាលពី​យប់​ថ្ងៃ​ពុធ​។​

​    ​កីឡាករ​វ័យ ២៥ ឆ្នាំ​រូបនេះ​បានបង្ហាញ​ខ្លួន​ចំនួន ២៥ លើក​ឱ្យ Dortmund ក្នុង​ក្របខ័ណ្ឌ Bundesliga កាលពី​រដូវ​កាល​មុន ដោយបាន Assist ចំនួន​បី​គ្រាប់​។​

​    ​Man City ក៏​កំពុង​បន្ត​ចាប់អារម្មណ៍​ចំពោះ​ខ្សែការពារ John Stones របស់​ក្លឹប Everton ផងដែរ​ស្របពេល​មានការ​លើកឡើងថា ការតាមប្រមាញ់​មិត្ត​រួម​ក្រុម Gundogan កីឡាករ Pierre-Emerick Aubameyang ក៏​កំពុង​ស្ថិតក្នុង​ដំណើរការ​ដែរ​។​

​    ​ពួកគេ​ក៏​កំពុង​នាំមុខ​ក្នុងការ​ប្រជែង​យក​ហត្ថលេខា​ខ្សែការពារ Athletic Bilbao កីឡាករ Aymeric Laporte ដែល​កំពុង​ពិចារណា​ការស្នើ​កុងត្រា​ថ្មី​ពី​ក្លឹប​របស់ខ្លួន​។ ប្រសិនបើ​កីឡាករ​ជនជាតិ​បារាំង​រូបនេះ​ចាកចេញ​ពី​ប្រទេស​អេ​ស្ប៉ា​ញ​ពិតមែន ក្លឹប Man City ត្រូវបាន​រំពឹងទុក​ថា នឹង​ជា​គោលដៅ​របស់គេ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់