adverise with khmeread 1

​ជើងចាស់​ចេញ​បណ្តើរៗ​ហើយ​! Giggs ត្រៀម​ចាក​ចេញពី​ក្លឹប​បិសាច​ក្រហម​បន្ទាប់ពី​បដិសេធ​ធ្វើការ​ក្រោម​លោក Mourinho

​    ​លោក Ryan Giggs ត្រៀម​បញ្ចប់​ទំនាក់ទំនង​រយៈ​ពេល ២៩ ឆ្នាំ​របស់គាត់​ជាមួយ​ក្លឹប Manchester United បន្ទាប់ពី​បដិសេធ​ទទួលយក​តួនាទី​ថ្មី​ក្រោម​ការបញ្ជា​របស់លោក Jose Mourinho​។​

​    ​បុរស​វ័យ ៤២ ឆ្នាំ​រូបនេះ​គឺជា​វីរៈបុរស​របស់​ក្លឹប​និង​ធ្លាប់​ជំនួយការ​របស់លោក Louis van Gaal​។​

​    ​ទោះជា​យ៉ាងនេះ​ក្តី រឿងនេះ​ត្រូវ​បានដឹងថា ក្លឹប​បិសាច​ក្រហម​បានស្នើ​អតីត​កីឡាករ​អន្តរជាតិ​វែ​ល​រូបនេះ​នូវ​តួនាទី​តូចតាច​មួយ​នៅ​ក្រុមយុវជន​ក្រោម​ការគ្រប់គ្រង​របស់លោក Mourinho ហើយ​នាពេលនេះ Giggs ត្រៀម​សម្រេចចិត្ត​ដកខ្លួន​ចេញពី​ក្រុម​និង​ស្វែងរក​កន្លែង​ថ្មី​។​

​    ​លោក "The Special One" ត្រូវបាន​រំពឹងទុក​ថា នឹង​ចាត់តាំង​ជំនួយការ​ចាស់វស្សា​របស់លោក គឺ​លោក Rui Faria ជា​ជំនួយការ​ជំនិត​របស់លោក​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់