adverise with khmeread 01

រំភើបចិត្ត​ជួស​! កាដូ​ស្នាម​ថើប​របស់​កូនស្រី​អាយុ ៣ ឆ្នាំនេះ​ធ្វើឱ្យ​ឪពុក​ក្តុកក្តួល​ចិត្ត​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន​

    ​មាន​ពេល​មួយ បុរស​ម្នាក់​បានដាក់​ពិន័យ​កូនស្រី​អាយុ​បី​ឆ្នាំ​របស់គាត់ សម្រាប់​ការ​ខ្ចះ​ខ្ចាយ​លុយ​លើ​ក្រដាស​ខ្ចប់​កាដូ​ពណ៌​ទឹកមាស​មួយ​។ ប្រាក់​គឺ​ពិបាក​រក​ណាស់ ហើយ​គាត់​បាន​ខឹងសម្បា​យ៉ាងខ្លាំង នៅពេល​កូន​របស់គាត់​បាន​ព្យាយាម​តុបតែង​ប្រអប់​កាដូ​មួយ​ដាក់​ក្រោម​ដើមឈើ​បុណ្យ​ណូអែល​។​

​    ​ទោះជា​យ៉ាងណា ក្មេងស្រី​តូច​ច្រឡឹង​បាន​ជូន​កាដូ​នោះ​ទៅ​ឪពុក​របស់​នាង​នៅពេល​ព្រឹក​បន្ទាប់​និង​និយាយថា "​នេះ​គឺជា​កាដូ​សម្រាប់​ប៉ា​"​។ លោកឪពុក​រាង​រអៀស​ខ្លួន​បន្តិច​ដោយសារតែ​ប្រតិកម្ម​ថ្ងៃមុន​របស់គាត់ ប៉ុន្ដែ​កំហឹង​របស់គាត់​បាន​ផ្ទុះឡើង​ម្ដងទៀត នៅពេល​គាត់​បានឃើញ​ប្រអប់​នោះ​ទទេរ​ស្អាត​។​

​    ​គាត់​ស្រែក​ដាក់​នាង "​តើ​កូន​មិនដឹង​ទេ​ថា​នៅពេល​កូន​ជូន​កាដូ​នរណាម្នាក់ គឺ​ត្រូវតែមាន​របស់​មួយ​នៅ​ក្នុងនោះ​?"​។​

​    ​ក្មេងស្រី​ដ៏​គួរឱ្យ​អាណិត​នោះបាន​សម្លឹងមើល​ឪពុក​របស់ខ្លួន​ជាមួយនឹង​ទឹកភ្នែក​រលីងរលោង​និង​និយាយថា "​ប៉ា​! វា​មិន​ទទេរ​នោះទេ​។ ខ្ញុំ​បាន​ផ្លុំ​ស្នាម​ថើប​ទៅក្នុង​ប្រអប់​នោះ​។ ស្នាម​ថើប​ទាំងអស់​គឺ​សម្រាប់​ប៉ា​តែ​ម្នាក់​គត់​"​។​

​    ​ឪពុក​ឮ​ហើយ អាណិតកូន​ស្ទើរ​ខ្លោ​ចិត្តជា​ពន់ពេក​។ គាត់​បាន​យកដៃ​ទាំង​គូ​ដ៏​កក់ក្តៅ​ឱប​កូន​របស់គាត់ និង​បាន​អង្វរ​សុំ​អភ័យទោស​ពី​កូនស្រី​។​

​    ​បុរស​ជា​ឪពុក​បាន​រក្សា​ប្រអប់​កាដូ​ពណ៌​មាស​នៅលើ​គ្រែ​របស់គាត់​ជាច្រើន​ឆ្នាំ និង​នៅពេល​គាត់​បាក់​ទឹកចិត្ត គាត់​តែង​យក​ស្នាម​ថែប​ឥត​ស្រមោល​របស់​កូន​គាត់​មក​មើល​ជានិច្ច​។​

​    ​លើ​លោក​នេះ​គ្មាន​ទ្រព្យ​របស់​អ្វី​មានតម្លៃ​ជាង​ក្តី​ស្រឡាញ់​នោះឡើយ​៕

adverise with khmeread
ប្រភព៖ newremendies

អ្នកនឹងចូលចិត្ត

មតិយោបល់