adverise with khmeread 1

​អ្នកស្រី Sharon Osbourne យល់ព្រម​មក​កម្មវិធី X Factor វិញ​បន្ទាប់ពី​បាត់​មុខ​ជិត ៣ ឆ្នាំ ប៉ុន្តែ​ទារ​ថ្លៃ​ដល់ក​!

    ​ជើងចាស់​ក្នុង​វិស័យ​សិល្បៈ​អ្នកស្រី Sharon Osbourne បាន​ចរចា​ថ្លៃ​ដល់​ទៅ​ចំនួន ២ លាន​ផោន​សម្រាប់​ការវិល​ត្រឡប់មក​កម្ម​វិធី X Factor វិញ​។​

​    ​អ្នកស្រី​វ័យ ៦៣ ឆ្នាំ​រូបនេះ​គឺជា​ចៅក្រម​ចុងក្រោយ​ដែល​នឹងចូលរួម​កាត់ក្តី​ជាមួយ​លោក Simon Cowell នាង Nicole Scherzinger និង​លោក Loius Walsh បន្ទាប់ពី​គាត់​បានទាមទារ​ការចំណាយ​ផ្សេងទៀត​ចំនួន ៣០ ម៉ឹ​ន​ផោន​។​

​    ​កុងត្រា​ដែលមាន​លុយ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នេះ គឺ​រួមបញ្ចូល​ទាំង​ការ​ស្នាក់នៅ​សណ្ឋាគារ ការតុបតែង​ខ្លួន​និង​ជើងហោះហើរ​លំដាប់ថ្នាក់​ពិភពលោក​រៀងរាល់​សប្តាហ៍​សម្រាប់​វគ្គ Live Show ដូច្នេះ​គាត់​អាច​វិល​ទៅ​ទីក្រុង Los Angeles សម្រាប់​កម្មវិធី The Talk​។​

​    ​តម្លៃ​សម្រាប់​ចៅក្រម​ទាំងអស់​ក្នុង​កម្មវិធី​នេះ​គឺមាន​តម្លៃ ៨ លាន​ផោន​ខណៈ​នាង Nicole និង​លោក Louis ត្រូវបាន​ដឹងថា រកបាន​តិចជាង ១ លាន​ផោន​។​

​    ​វគ្គ​ស្វែងរក​បេក្ខជន​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ១០ ខែ​នេះ​នៅ​ទឹកដី King Power Stadium របស់​ក្រុម Leicester៕

adverise with khmeread
ប្រភព៖ ​Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់