adverise with khmeread Index

បង្ក្រាប​ទី​តាំង​ប្រើ​ប្រាស់​គ្រឿង​ញៀន​​នៅតំបន់ត្រពាំងឈូកឃាត់​ខ្លួន​​១៩​នាក់​​

    ភ្នំពេញ​៖ ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន​ប្រុស​ស្រី​ចំនួន​១៩​នាក់ នៅ​ទីតាំង​ផ្លូវលំ​ក្នុង​ក្រុមទី​១០ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន កាលពី​វេលា ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃទី​២៣​ធ្នូ ឆ្នាំ​២០១៥ ។​
     កិច្ចប្រតិបត្តិការ​បង្ក្រាប​នេះ ដឹកនាំ​ដោយ​លោក​សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាលរងខណ្ឌ​សែន​សុខ ,​លោក​ម៉ក់ ហុង អធិការ​ដា្ឋ​ន​នគរបាល​ខណ្ឌ ដោយមាន​ការសម្របសម្រួល​របស់លោក​អ៊ុំ សុ​ភក្តិ​ព្រះរាជ អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​រាជធានី​ភ្នំពេញ​ផងដែរ ។​
     ប៉ូលិស​ខណ្ឌ​សែន​សុខ​បានឱ្យដឹងថា ដោយមាន​បទបញ្ជា​ណែនាំ​ពី​លោក​អគ្គ​ស្នងការរង និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ កម្លាំង​របស់លោក​សហ​ការចុះ​ធ្វើ​រដ្ឋបាល​នៅ​ចំណុច​ខាងលើ ដែលជា​តំបន់​ស្មុកស្មាញ ដូច​ភ្លៀងរលឹម​ក្នុងនោះ ឃាត់ខ្លួន​បាន​ក្រុម​ក្មេង​ដែល​តែងតែ​ដើរចោល​ផ្ទះ និង​ប្រមូលផ្តុំ​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​១៩​នាក់​ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​,​ដកហូត​ឧបករណ៍ប្រើប្រាស់​មួយចំនួន​និង​ដាវ​សា​ម៉ូ​រ៉ៃ​២ ។​
    គួរ​បញ្ជាក់ថា ទីតាំង​ដែល​សមត្ថកិច្ច​ចុះបង្ក្រាប​ខាងលើនេះ គឺជា​កន្លែង​ជម្រក​ប្រមូលផ្តុំ​ទៅដោយ​ក្មេង​ទំនើង​បងតូច​បងធំ តែងតែ​ទៅ​ជួបជុំគ្នា​ប្រើប្រាស់​គ្រឿងញៀន ដែល​បង្ក្រាប​មិនចេះ​អស់​ដូច​វែក​ចក​៕​

adverise with khmeread

មតិយោបល់