adverise with khmeread Whitehouse02

អូ​បា​ម៉ា​អញ្ជើញ​លី​សៀន​ឡុង​មក​ពិសា​អាហារ​ពេល​ល្ងាច​នៅ​សេត​វិមាន​ដែល​គេ​រៀបចំ​សម្រាប់តែ​សម្ព័ន្ធមិត្ត​ខ្លាំង​បំផុត​ប៉ុណ្ណោះ​

    ​វ៉ាស៊ីនតោន ៖ ប្រ​ធានា​ធីប​តី​លោក បា​រ៉ា​ក់​អូ​បា​ម៉ា​នឹង​រៀបចំ​អាហារ​ពេល​ល្ងាច​សម្រាប់​នាយករដ្ឋមន្ដ្រី​សិង្ហ​បុរី​លោក លី​សៀន​ឡុង​នៅ​សេត​វិមាន​នៅ​ថ្ងៃទី ២ មិថុនា​នេះ ហើយ​នេះ​ជាការ​កត់សម្គាល់​លើកដំបូង​ហើយ​សម្រាប់​នាយករដ្ឋមន្ត្រី លី​សៀន​ឡុង​ដែល​ត្រូវ​បានផ្ដល់​កិត្តិយស​ជាមួយនឹង​ការអញ្ជើញ​ដ៏​ពិសេស​នេះ​។​

​    ​សេត​វិមាន​បានប្រកាស​ព្រឹត្តិការណ៍​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១ មិថុនា ដោយ​និយាយថា​មេដឹកនាំ​ទាំងពីរ​រូប​នឹង​អបអរ​ទំនាក់ទំនង​ទ្វេភាគី​រវាង​សិង្ហ​បុរី​និង​អាមេរិក​នៅ​អាហារ​ពេល​ល្ងាច​នោះ​។ ឆ្នាំនេះ​ជា​ខួប​គំរប់​លើក​ទី ៥០ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​នេះ​។​

​    ​សេត​វិមាន​បាន​បន្ដទៀតថា ប្រធានាធិបតី​លោក អូ​បា​ម៉ា និង​នាយករដ្ឋមន្ត្រី​លោក លី នឹង​លើកឡើង​អំពី​ការរីកចម្រើន​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​និង​ពិភាក្សា​ពី​របៀប​ធ្វើយ៉ាងណា​ឱ្យ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​អាច​បន្ត​ដោះស្រាយ​ការ​ប្រឈម​ជា​អន្តរជាតិ​និង​ជំរុញ​ច្បាប់​មូលដ្ឋាន​សម្រាប់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​។​

​    ​ប្រធានាធិបតី​លោក អូ​បា​ម៉ា​មកទល់ពេលនេះ​បាន​អញ្ជើញ​មេដឹកនាំ​អាស៊ី​តែ​បួន​ប៉ុណ្ណោះ​មក​ពិសា​អាហារ​ពេល​ល្ងាច​នៅ​សេត​វិមាន​គឺ ចិន ជប៉ុន កូរ៉េខាងត្បូង និង​ឥណ្ឌា​៕

ប្រភព៖ straitstime

adverise with khmeread

មតិយោបល់