adverise with khmeread 1

​អ្នកក្រុង​សឹង្ហ​បុរី​ចង់​ភ័យ​ខ្លួន​បន្ទាប់ពី​ឥទ្ធិពល​រញ្ជួយ​ដី​ពី​កោះ​ស៊ូ​ម៉ា​ត្រា​ញ័រ​មកដល់​ប្រទេស​របស់ខ្លួន​

​    ​សឹង្ហ​បុរី​បាន​ញ័រ​ពាសពេញ​ប្រទេស​បន្ទាប់ពី​គ្រោះរ​ញ្ជួ​ដី​ដែលមាន​កម្រិត ៦,៥ រិ​ច្ឆ​ទ័​រ​បាន​កើតឡើង​នៅ​កោះ​ស៊ូ​ម៉ា​ត្រា​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ព្រឹក​ថ្ងៃទី ២ មិថុនា​នេះ​។​

​    ​ទីភ្នាក់ងារ​ឧតុនិយម​សឹង្ហ​បុរី​បាន​និយាយថា គ្រោះ​រញ្ជួយ​ដី​នេះ​ត្រូវបាន​សង្កេតឃើញ​នៅវេលា​ម៉ោង ៦ និង ៥៦ នាទី​។ ចំណុច​រញ្ជួយ​ដី​គឺមាន​ចម្ងាយ ៥១៧ គីឡូម៉ែត្រ​ពី​សឹង្ហ​បុរី ប៉ុន្តែ​គ្មាន​សញ្ញា​រលក​សូ​ណា​ម៉ិ​ណាមួយ​បានបង្ហាញ​នោះទេ​។​

​    ​បើ​យោងតាម​វេ​ប​សាយ Channel NewsAsia បានឱ្យដឹងថា ពួកគេ​បានទទួល​ការរាយការណ៍​ចំនួន​ប្រាំពីរ​ករណី​អំពី​ការ​ញ័រ​ពាសពេញ​ផ្ទៃ​ប្រទេស​នេះ​៕

​ប្រភព៖ Channel NewsAsia

 

adverise with khmeread

មតិយោបល់