adverise with khmeread 48ab0b82 1269 4618 84ad cf601ea0a3fd

ផ្អើល​ឈុ​ល​! គូស្នេហ៍​ស្រី​ស្រឡាញ់​ស្រី​ផ្ទុះ​ភ្លើង​ប្រច័ណ្ឌ​វាយតប់​គ្នា​

    ភ្នំពេញ ៖ ភ្លើង​ប្រច័ណ្ឌ​រវាង​ស្រី​ស្រឡាញ់​ស្រី​វាយ​គ្នា​ផ្អើល​ដល់​សមត្ថកិច្ច​ចុះទៅ​អន្តរាគមន៍​ហៅ​មក​សួរនាំ​នៅ​ប៉ុស្តិ៍​ស្វាយប៉ាក​កាលពី​វេលា​ម៉ោង ២ និង ២០ នាទី​រសៀល​ថ្ងៃទី​១ មិថុនា ​ឆ្នាំ​២០១៦​នៅ​ចំណុច​បន្ទប់​ជួល ផ្លូវ​បេតុង ក្រុមទី​៥​ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ។​

    ប្រភព​បានឱ្យដឹងថា គូសង្សារ​វាយ​គ្នា​នោះ​តួឯក​ប្រុស​ឈ្មោះ កូ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ មាន​មុខរបរ​ចាក់​បទ​ចម្រៀង​នៅ​បន្ទប់​ខារ៉ាអូខេ​" រីករាយ​ចាស់​"​ដែលមាន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ភូមិ​ស្វាយប៉ាក ​សង្កាត់​ស្វាយប៉ាក​ឃ ខណ្ឌ​ឬ​ស្សី​កែវ មាន​ស្រុកកំណើត​នៅ​ឃុំ​ពន្លក ​ស្រុក​ប្រសាទ​ ខេត្តព្រៃវែង​។​

    ចំណែកឯ​តួឯក​ស្រី​ឈ្មោះ អាង ហួ  ភេទ​ស្រី​ អាយុ​១៧​ឆ្នាំ មាន​មុខរបរ​ដូច​គ្នា​ធ្វើការ​ហាង​ខារ៉ាអូខេ​" រីករាយ​ទី​១"​ដែលមាន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ភូមិ​ឡ​កំបោរ​ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ​ មាន​ស្រុកកំណើត​នៅ​ឃុំ​គុ​ស ស្រុក​ត្រាំកក់ ខេត្តតាកែវ​អ្នក​ទាំង​២​នាក់​ស្នាក់នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ​។​

    ប្រភព​បន្តថា គូសង្សារ​ស្រី​ស្រឡាញ់​ស្រី​នេះ​ដោយ​រស់នៅ​បន្ទប់​ជួល​ជាមួយគ្នា​រយៈពេល​១​ឆ្នាំ​មកហើយ​ដោយ​ស្រឡាញ់គ្នា​ប្តូរផ្តាច់ ហើយ​ពួកគេ​ទាំងពីរ​នាក់​ធ្វើការ​នៅ​ហាង​ផ្សេងគ្នា​។​ ដំបូង​គេ​ឃើញ​គូសង្សារ​ឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំង​រួច​ឈានទៅ​វាយតប់​គ្នា​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង ក៏បាន​ប្តឹង​សមត្ថកិច្ច​ចុះមក​អន្តរាគមន៍​។​

    ខណៈពេល​សមត្ថកិច្ច​ចុះ​ដល់​កន្លេង​កើតហេតុ​បាន​ហៅ​ភាគី​ទាំងពីរ​នាក់មក​សាកសួ​រ​នាំនៅ​ប៉ុស្តិ៍​ស្វាយប៉ាក​។ ​ក្រោយពី​សមត្ថកិច្ច​សួរនាំ​រួច​តួឯក​ប្រុស​បាន​សារភាពថា រូបគេ​វាយ​តួឯក​ស្រី​នោះ​ដោយសារតែ​រូបគេ​ឃើញ​នាង​លួច​ទាក់ទង​នឹង​ប្រុស​ថ្មី​ទៀត​ទើប​ធ្វើឱ្យ​រូបគេ​ផ្ទុះ​ភ្លើង​ប្រច័ណ្ឌ​ទប់​កំហឹង​មិនបាន​ក៏​វាយ​បែបនេះ​តែម្តង​។​

    ក្រោយ​សួរនាំ​រួចហើយ​ភាគី​ខាង​ស្រី​មិនបាន​ប្តឹងផ្តល់​អ្វី​នោះទេ ដោយ​ភាគី​ទាំងពីរ​នាក់​សម្រេចចិត្ត​សូម​រស់នៅ​បែក​គ្នា​រៀងៗ​ខ្លួន៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់