adverise with khmeread 41c86462 cc61 4090 989b 9fcac344c308

អាវុធហត្ថ​ចាប់​ជនសង្ស័យ​ម្នាក់​លួច​លុយ​ជិត​៣​លាន​រៀល​

    បាត់ដំបង ៖ កម្លាំង​អាវុធហត្ថ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង បាន​ចុះបង្ក្រាប​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស ស្ថិតក្នុង​ភូមិ​ភ្នំ​តូច​ឃុំ​ពេជ្រ​ចិន្ដា ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង កាលពី​វេលា​ម៉ោង ៦​ល្ងាច ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៦ ឃាត់​ជនល្មើស​ម្នាក់​លួច​យកបាន​លុយ ទូរស័ព្ទ​និង​កាំភ្លើង។​

    មន្ត្រី​អា​វុ​ធ​ហត្ថ​និយាយថា ជនសង្ស័យ ឈ្មោះ នី រិ​ន ភេទ​ប្រុ​ដ​អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្រុកកំណើត​ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្ត​បាត​ដំបង។ ជាមួយគ្នា​នោះ អាវុធហត្ថ​ក៏បាន​ដកហូត​វត្ថុតាង រួមមាន លុយ​បាត​ចំនួន២៤.000​បាត​, ទូរស័ព្ទ ២ គ្រឿង​, អាវុធខ្លី​ ១ ​ដើម​។ ចំពោះ​វត្ថុតាង​ខាងលើនេះ​ជា​សំភារៈ​របស់​ជនរងគ្រោះ​។​

    តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ​ផន យុ​ត្ថា​ន​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ មុខរបរ​ធ្វើ​ទាហាន​អង្គភាព​ទំនាក់ទំនង​ព្រំដែន​កម្ពុជា ថៃ​ច្រក​អូរ​រំដួល​។​

    បច្ចុប្បន្នកំពុង​កសាង​សំនុំរឿង​ទៅ​តុលាការ​តាម​នីតិវិធី​ច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់