adverise with khmeread 8d68ffc5 b393 4535 89c1 e43af4a22d36

ប៉ូលិស​នាំគ្នា​ឆ្លើយ​យករួចខ្លួន ខណៈ​ចោរប្លន់​ផ្ទះ​វី​ង​យីហោ ប៊ុន ហួរ នៅ​ខណ្ឌដូនពេញ​គ្មាន​នរណា​ដឹង​

   ភ្នំពេញ ៖ មាន​អំពើ​ប្លន់​ប្រដាប់អាវុធ​មួយ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​០១​មិថុនា​ឆ្នាំ​២០១៦​ម្សិលមិញ​នេះ នៅផ្ទះ​វេរ​ប្រាក់​Wing យីហោ ប៊ុន ហួរ នៅ​ផ្តុំ​ធនាគារ​កម្ពុជា​ផ្លូវ​លេខ​១៣០ សង្កាត់​ផ្សារកណ្តាល​ទី​២ ខណ្ឌដូនពេញ តែ​ត្រូវបាន​បិទបាំង​មិន​ឱ្យឮ​ខ្ចរខ្ចាយ​ខ្លាច​ខ្មាស់​គេ  ។​

     យោងទៅតាម វី​ដូ​ឃ្លី​ប មាន​រយៈពេល ៣​នាទី​៣​វិនាទី បាន​បង្ហាញថា មាន​ករណី ប្លន់​មួយ​បានកើត​ឡើង​នៅ ផ្ទះ​វេរ​ប្រាក់ វី​ង យីហោ ប៊ុន ហួរ នៅ​ជិត ផ្ទះ​លក់​ឱសថ​បុរាណ លោកគ្រូ លី ប៊ុណ្ណា​រិ​ទ្ធ ខាងកើត​ផ្សារ​ធំថ្មី​។​

     ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា «​ករណី​ប្លន់​នេះ មាន​មែន ប៉ុន្តែ​មិនមាន​ការប្តឹង ពី​សំណាក់​ជនរងគ្រោះ​នោះទេ​»​។​

     ជុំវិញ​ករណីនេះ សមត្ថកិច្ច​ហាក់​ឆ្លើយ​ដាក់គ្នា ខណ​:​ពលរដ្ឋ​ចាត់ទុកថា ជា​កាតព្វកិច្ច​របស់​ស​ម​ត្ថ​កិច្ច​ក្នុង​ការរក្សា​សណ្តាប់ធ្នាប់ សន្តិសុខ ជូន​ពលរដ្ឋ​និង​សង្គម​ត្រូវតែ​ស្រាវជ្រាវ រក​ជនល្មើស​មក​ផ្តន្ទាទោស​តាមច្បាប់  ៕​

adverise with khmeread

មតិយោបល់