adverise with khmeread Main

ស្ដែងៗ​! បុរស​ម្នាក់​ឆក់​ខ្សែ​ឆ្នាំង​សាក​ថ្ម​ទូរស័ព្ទ ខណៈ​ដោត​ទូរស័ព្ទ​សាក​

​    ​វីដេអូ​មួយ​ដែល​ចរាចរ​ពេញ​អន​ឡាន​បង្ហាញ​ពី​បុរស​វ័យក្មេង​ម្នាក់​ឆក់​ខ្សែភ្លើង​ឆ្នាំង​សាក​ទូរស័ព្ទ ខណៈដែល​គាត់​បាន​កំពុង​ដោត​ទូរស័ព្ទ​សាក​នៅ​ហាង​អ៊ី​ន​ធឺ​ណេ​ត​ហ្គេម​មួយ​។ យោងតាម​ចំណងជើង​វីដេអូ​ឧបទ្ទវហេតុ​កើតឡើង​ក្នុងប្រទេស​ចិន​។​

​    ​ក្នុង​វីដេអូ បុរស​នោះ​ដំបូង​ត្រូវគេ​ឃើញ​កំពុង​ប្រើ​ទូរស័ព្ទ​របស់គាត់ ខណៈ​កំពុង​អង្គុយ​ពីមុខ​កុំព្យូទ័រ​។​

​    ​បន្ទាប់មក​មួយ​នាទី​ក្រោយ បុរស​នោះ​ភ្លាមៗ​ដួល​ទៅនឹង​កៅអី និង​មិន​កម្រើក​នោះទេ​។​

​    ​បន្ទាប់ពីនោះ​មាន​សំឡេង​ផ្ទុះ​មួយ​កើតឡើង​នៅក្រោម​តុ បន្ទាប់ពី​អ្នក​នៅ​ជិត​ជនរងគ្រោះ​ព្យាយាម​ផ្ដាច់​ខ្សែ​សាក​ថ្ម​ទូរស័ព្ទ​នោះ​។​

​    ​មូល​ហេតុដែល​បណ្ដាលឱ្យ​ឆ្លង​ចរន្ត​បែបនេះ នៅ​មិនទាន់​ច្បាស់​នៅឡើយ​៕

 

adverise with khmeread

មតិយោបល់