adverise with khmeread 08135567 1526 4c1a 85a5 069ef6da336c

ចាប់បាន​វត្ថុតាង​ជួញដូរ​គ្រឿងញៀន​, ពួក​ខិលខូច​រត់​អស់​

       កណ្តាល  ៖ មាន​ករណី​ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់​កើតឡើង​នា​ថ្ងៃទី​០១​ខែ មិថុនា​ឆ្នាំ​២០១៦​វេលា​ម៉ោង​៣​និង​៤០​នាទី រសៀល នៅ​ចំណុច​ផ្ទះ​ទុកចោល​របស់ឈ្មោះ​សោម ថា ភេទ​ស្រី​អាយុ​៦៣​ឆ្នាំ​នៅ​ភូមិ​កណ្តាល ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ​​ខេត្តកណ្តាល ប៉ូលិស​ចាប់​បានតែ​ភស្តុតាង​ដ៏​ច្រើន​ជនល្មើស​រត់​អស់  ។​

      ប៉ូលិស​និយាយថា  ជនសង្ស័យ​ប្រហែល​៥-៦​នាក់ ភេទ​ប្រុស​រត់គេចខ្លួន​អស់​។​

​    ​វត្ថុតាង​ចាប់យក​មាន ៖ ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​៨៩​កញ្ចប់​តូច​ទម្ងន់​១១.៥៤​ក្រាម​, ម៉ូតូ​ចំនួន ០២ គ្រឿង​គឺ​ម៉ាក​Honda Night hawk C250ពណ៍ ខ្មៅ​​ពាក់​ផ្លាកលេខ កណ្តាល 1M- 5510 និង​ម៉ាក Honda C125 ពណ៍ ខ្មៅ​សេរី​ឆ្នាំ 2015​ពាក់​ផ្លាកលេខ ភ្នំពេញ 1FF- 6494 , ដាវ​ចំនួន 02 ដេ​ី​ម​, កាំបិត​ស្នៀតចំនួន 01,​ កន្ត្រៃ​ចំនួន 01, អាគុយ​តូច 01 គ្រឿង ,​កាបូបស្ពាយ​ខ្នង​02 ,​កាបូប​មនុស្ស​ស្រី 01, ​មួកសុវត្ថិភាព​ចំនួន 01, ​ខោអាវ​ចំនួន 09 កំ​ប្លេ​,​ កង្ហា​តូច​01 គ្រឿង​, MP3ចំនួន 01 គ្រឿង​, ពិល​តូច​ចំនួន 01, ​ស្បែកជើង​ចំនួន 03 គូរ​និង​សំភារៈ​វេច​ខ្ចប់​និង ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ។​

    ប៉ូលិស​បន្តថា  នៅ​ថ្ងែ​ខែ​ឆ្នាំ​និង​ពេលវេលា​ដូចខាងលើ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​បន្ទាយ​ដែក​បាន​ល្បាត​ក្នុងភូមិ​សាស្ត្រ ពេល​ដល់​ចំណុចកើតហេតុ  ដោយមាន​ការសង្ស័យ​កម្លាំ​ង​បាន​ឈប់​ម៉ូតូ​ស្រាប់តែ​ក្រុម​ជនសង្ស័យ​បាននាំគ្នា​រត់គេចខ្លួន​អស់​បន្សល់ទុក​នូវវត្ថុតាង​ដូច​​បាន​រៀបរាប់​ខាងលើ និង​បាន​ដកហូត​បញ្ជូនមក​អធិការដ្ឋាន​ដើម្បី​បន្តចាត់ការ​តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់