adverise with khmeread 1

អ្នកបម្រើ​ម្នាក់​ត្រូវ​អ្នកគ្រប់គ្រង​ដេញចេញ​គ្រាន់តែ​ឆុង​កាហ្វេ​ផឹក​គ្មាន​ការអនុញ្ញាត ហើយ​ឆ្ងាញ់​ត្រង់​ចោទថា​ចោរ​ទៀត​!

    ​បុគ្គលិក​អនាម័យ​ម្នាក់​ត្រូវបាន​បណ្តេញ​ចេញពី​ការងារ​យ៉ាង​អយុត្តិធម៌ បន្ទាប់ពី​គាត់​ផឹក​កាហ្វេ​មួយ​កែវ​នៅ​កន្លែង​ការ​។​

​    ​និស្សិត​អន្តរជាតិ​លោក Raj Bista បាន​មកដល់​កន្លែងធ្វើកា​រ​មុន​ម៉ោង​នៅ​ការិយាល័យ​ក្នុង​ទីក្រុង​ស៊ីដនី​កាលពី​ថ្ងៃទី ១២ ខែមករា ហើយ​គាត់​បាន​ឆុង​កាហ្វេ​ផឹក​ជាមួយ​អ្នក​សម្អាត​ម្នាក់ទៀត​ខណៈ​ពួកគេ​បាន​រង់ចាំ​ការងារ​ចាប់ផ្តើម​នៅវេលា​ម៉ោង ៦ និង ៣០ នាទី​ល្ងាច​។​

​    ​ប៉ុន្តែ​អ្នកគ្រប់គ្រង​នៅ​ក្រុមហ៊ុន Glad Group ឈ្មោះ Trudy Turnbull បាន​ចាប់អារម្មណ៍​ទៅលើ​កែវ​កាហ្វេ​របស់​អ្នក​ទាំងពីរ​នោះ និង​ប្រាប់​ពួកគេ​ថា "​អ្នកឯង​មិនត្រូវ​បានអនុញ្ញាត​ឱ្យ​ឆុង​កាហ្វេ​ផឹក​នោះទេ​" និង​បាន​ចោទ​ទៀតថា​ពួកគេ​ជា "​ចោរ​" ទៀតផង​។​

​    ​បើទោះជា​លោក Bista បាន​សុំទោស​យ៉ាងណាក៏ដោយ ក៏​រូបគេ​នៅតែ​ត្រូវបាន​បណ្តេញ​ចេញពី​ការងារ​ពីរ​ថ្ងៃ​បន្ទាប់​ដោយសារ "​ប្រព្រឹត្តិ​ខុស​វិជ្ជាជីវៈ​ដ៏​ធ្ងន់ធ្ងរ​នេះ​"​។​

​    ​ប៉ុន្តែ​គណៈកម្មាការ​យុត្តិធម៌​ការងារ​មិនបាន​យល់ស្រប​ចំពោះ​ការបណ្តេញ​លោក Bista នោះទេ ដោយ​លើ​ឡើង​ថា "​មិន​យុត្តិធម៌​និង​មិនមាន​ហេតុផល​"​។​

​    ​អនុប្រធាន​គណៈកម្មាកា​រ​យុត្តិធម៌​ការងារ លោក Adam Hatcher បាន​និយាយថា "​តាម​ទស្សនៈ​របស់ខ្ញុំ ការចាត់ទុក​ការប្រព្រឹត្ត​បែបនេះ​ជា​ចោរកម្ម​មិន​ខុស​អី​ពី​ការប្រមាថ​ភាសា​អង់គ្លេស​ដែល​ប្រើប្រាស់ និង​យល់ដឹង​ដោយ​មនុស្ស​សាមញ្ញ​នោះឡើយ​"​។​

​    ​លោក Bista ត្រូវបាន​សង​សំណង​ចំនួន ៩១៨៧.២០ ដុល្លារ​ហើយ​គាត់​មាន​សិទ្ធិ​ត្រឡប់មក​ការងារ​របស់គាត់​វិញ​៕

ប្រភព៖ Daily Mail

adverise with khmeread

មតិយោបល់