adverise with khmeread Alexandria vera facebook

គ្រូបង្រៀន​ស្រី​រដ្ឋ Texas ​ត្រូវបាន​ប៉ូលិស​តាម​ប្រមាញ់ បន្ទាប់ពី​មាន​ផ្ទៃពោះ​ជាមួយ​សិស្ស​ប្រុស​អាយុ ១៣ ឆ្នាំ​

​    ​គ្រូបង្រៀន​ស្រី​វ័យ ២៤ ឆ្នាំ​ម្នា​ក់បាន​លាក់ខ្លួន​នៅក្នុង​រដ្ឋ Texas បន្ទាប់ពី​មាន​ផ្ទៃពោះ​អំឡុងពេល​មាន​ទំនាក់ទំនង​ផ្លូវភេទ​រយៈពេល​មួយខែ​ជាមួយនឹង​សិស្ស​ប្រុស​អាយុ ១៣ ឆ្នាំ​ម្នាក់នេះ​បើ​យោងតាម​ឯកសារ​តុលាការ​ក្នុង​រដ្ឋ Texas​។​

​    ​នាង Alexandria Vera បាន​ប្រាប់​ប៉ូលិស​ថា នាង​មាន​ទំនង​ទំនង​ផ្លូវភេទ​ជាមួយនឹង​ក្មេងប្រុស​តាំងពី​ខែកញ្ញា​មកម្ល៉េះ បន្ទាប់ពី​ពួកគេ​ចាប់ផ្ដើម​ញ៉ែ​គ្នា​អំឡុង​រដូវក្ដៅ​មួយ​ក្នុង​សាលា Stovall Middle School​។​

​    ​គ្រូបង្រៀន​ក្នុង​សាលា Stovall Middle School នេះ​បាន​ភ្លាត់ស្នៀត​មាន​ផ្ទៃពោះ​ជាមួយនឹង​កូនសិស្ស​រៀន​ថ្នាក់​ទី ៨ រូបនេះ​នៅ​ខែមករា​ឆ្នាំ​២០១៦ នេះ​បើ​យោងតាម​ឯកសារ​របស់​ប៉ូលិស​។​

​    ​ឯកសារ​តុលាការ​បង្ហាញថា​អាណាព្យាបាល​របស់​ក្មេងប្រុស​នោះ​មិនបាន​បដិសេធ​ចំពោះ​ទំនាក់ទំនង​របស់​ពួកគេ​នោះឡើយ​។ នាង​បាន​ប្រាប់​មន្ត្រី​ស៊ើបអង្កេត​ថា អាណាព្យាបាល​បាន​គាំទ្រ​ជាខ្លាំង​និង​រំភើប​នៅពេល​នាង​បង្ហាញថា​មាន​ផ្ទៃពោះ​។​

​    ​មន្ត្រី​សាលា​និយាយថា​នាង​ត្រូវបាន​បញ្ឈប់​ពី​ការងារ​ហើយ​។ នាង Vera ឥឡូវ​ប្រឈមមុខ​នឹង​ការចោទប្រកាន់​រំលោភបំពាន​កុមារ​។ តាម​សំដី​អ្នកនាំពាក្យ​ម្នាក់​ឈ្មោះ Brady Fitzgerald និយាយថា Vera បានផ្ដល់​សំណង​ជា​ប្រាក់ ១០ ម៉ឺន​ដុល្លារ និង​ត្រូវបាន​ដោះលែង​វិញ​ហើយ​៕

 

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់