adverise with khmeread 10 ways to make your android phone run faster

របៀប​ទាំង ១០ ដែល​ធ្វើអោយ​ទូរស័ព្ទ Android របស់​អ្នក​ដំណើរការ​ស្រួល​

លោកអ្នក​ច្បាស់​ជាមាន​អារម្មណ៍​ថា​ទូរស័ព្ទ Android ដើរ​យឺត នៅពេល​លោកអ្នក​បាន​បញ្ចូល​កម្ម​វិធី​ជាច្រើន​ពី Google Play​។ ពេលនេះ​យើង​មាន​វិធី​ដោះស្រាយ​ចំនួន​១០​ដែល ត្រូវ​ចែករំលែក​ជាមួយ​លោកអ្នក​ដើម្បី​ឲ្យ​ទូរស័ព្ទ​ដើរ​បាន​ស្រួល​ឡើងវិញ​ដូចខាងក្រោម​។​

១. ត្រូវ​ស្គា​ល់ពី​ឧបករណ៍​របស់លោក​អ្នក​ឲ្យ​បាន​ច្បាស់​
​ចំនុច​នេះ​គឺ​ពិតជា​សំខាន់​ណាស់ ដែល​ត្រូវ​ដឹង​អំពី​សមត្ថភាព​ទូរស័ព្ទ​របស់​អ្នក និង​គុណវិបត្តិ​របស់​វា​។ អ្នក​គួរណា​មិនត្រូវ​បញ្ចូល​កម្មវិធី​ណា​ដែលមាន​ទំហំ​ធំ​លើសពី​សមត្ថភាព​ទូរស័ព្ទ​របស់លោក​អ្នក​ទេ ហើយ​វា​អាចធ្វើ​ឲ្យ​ទូរស័ព្ទ​លោកអ្នក​ខូច​ដោយ​ការឡើង​កម្ដៅ​ខ្លាំង​ទៀតផង​។​

២. ត្រូវ Update ប្រព័ន្ធ Android របស់​អ្នក​
​បើសិន​អ្នក​មិនបាន Update ទូរស័ព្ទ​ឲ្យ​ទៅដល់​ជំនាន់​ចុងក្រោយ​ទេ លោកអ្នក​គួរតែ​ធ្វើ​វា​ទៅ​។ Google បានធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ប្រតិ​ប​ត្ត​ការ​ចុងក្រោយ​របស់ខ្លួន​នៅលើ​ទូរស័ព្ទ​គ្រប់​ប្រភេទ​របស់ Android​។ ជាមួយនឹង​ការ Update ថ្មី ធានាថា​ប្រព័ន្ធ​នឹង​រឹងមាំ​ជាង​មុន សមត្ថភាព​ល្បឿន​របស់​ទូរស័ព្ទ​កាន់​ល្អប្រសើរ និង​ការតភ្ជាប់​ជាមួយនឹង​មុខងារ​ថ្មីៗ​បាន​កាន់តែច្រើន​។​

៣. លុប​កម្មវិធី​ណា​ដែល​មិនចាំបាច់​
​រាល់​កម្មវិធី​ទាំងអស់​ដែល​អ្នក​បាន​បញ្ចូល​ទៅលើ​ទូរស័ព្ទដៃ​អាចធ្វើ​ឲ្យ​ចង្អៀត Space និង​ធ្វើ​ឲ្យ​រឹតតែ​យឺត​ដល់​ដំណើរការ​កម្មវិធី​នៅ Background​។ ប្រសិនបើ​ពិនិត្យឃើញ​មានការ​បញ្ចូល​កម្មវិធី​ច្រើន​ឬ​បើក​កម្មវិធី​នៅលើ Background ទូរស័ព្ទ អ្នក​ត្រូវ​លុបចោល​ខ្លះ​នូវ​កម្មវិធី​មិនចាំបាច់​ដើម្បី​ឲ្យ​ទូរស័ព្ទ​ដើរ​លឿន​ឡើងវិញ បើ​មិន​ដូច្នោះ​ទេ​អ្នក​អាច​បិទ​ដំណើរការ​របស់​កម្មវិធី​នោះ​នៅក្នុង Setting ក៏បាន​។​

៤. បិទ​កម្មវិធី​ណា​ដែល​អ្នក​គិតថា​មិនមាន​ប្រយោជន៍​
Performance assistant ត្រូវបាន​គេ​បង្កើតឡើង​នៅលើ Android ICS ដែល​ជួយ​អ្នក​ក្នុង​ការបិទ​កម្មវិធី​មិន​ឲ្យ​ដំណើរ​ការដែល​មិនត្រូវ​ការ​។ ពាក្យ​ថា Disable ខុសគ្នា​ពី Uninstall ដែល Uninstall គឺ​លុប​ឯកសារ​ឬ​កម្មវិធី​ចេញពី​ទូរស័ព្ទដៃ​អ្នក​តែម្ដង ប៉ុន្ដែ Disable មួយ​នេះ​នៅក្នុង​មុខងារ Performance assistant របស់ Android ថ្មី​នឹង​បិទ​កម្មវិធី​ណា​ដែល​អ្នក​ចង់​បិទ​មិន​ឲ្យ​ដំណើរការ ហើយ​មិន​ឲ្យ​ឃើញ​នៅលើ​អេក្រង់​ទូរស័ព្ទដៃ​របស់​អ្នក​ថែមទៀត​។​

៥. Update កម្មវិធី​របស់​អ្នក​
​អ្នក​គួរតែ Update កម្មវិធី​ដែល​អ្នក​បាន​បញ្ចូល​វាពី Google Play​។ ព្យាយាម Update ឲ្យ​អស់​នូវ​ជំនាន់​របស់​វា ព្រោះ​អ្នកបង្កើត​កម្មវិធី​បាន​កែសម្រួល និង ដាក់បញ្ចូល​នូវមុខ​ថ្មីៗ ដែល​វា​ល្អប្រសើរ​ជាង​មុន​ហើយ​លឿន​ថែមទៀត​។​

៦. ប្រើប្រាស់ Memory Card ណា​ដែលមាន​ល្បឿន​លឿន​
Memory Card គឺជា​កន្លែង​មួយ​សម្រាប់​ផ្ទុក​ឯកសារ​ឬ​ទិន្នន័យ​លើ​ទូរស័ព្ទដៃ​អ្នក​។ ទូរស័ព្ទ​ដែលមាន Memory ជាប់​តួ​ទំហំ​តូច អាចដាក់ Memory ក្រៅ​ដែលមាន​ទំហំ​ធំ​បាន​តាម​សមត្ថភាព​ទូរស័ព្ទ​អ្នក​អាចទៅរួច​។ ប៉ុន្ដែ​ទំហំ​នោះ​វា​មិន​សំខាន់​ទេ សំខាន់​នោះ​គឺ​ល្បឿន​នៃ Memory Card របស់​អ្នក​។ ប្រសិន​ចង់​ឲ្យ​ទូរស័ព្ទ​អ្នកដើរ​លឿន អ្នក​គួរប្រើ Memory Card ណា​ដែលមាន Class 6 ឬក៏ Class 10 ទើប​ស៊ីគ្នា​ជាមួយនឹង Android​។​

៧. កុំ​ប្រើ Widgets ច្រើនពេក​
Widget មិនមែនជា​កម្មវិធី​ទេ វា​ជា​មុខងារ​មួយ​ដែល​អ្នក​ជ្រើសរើស​បើក​វា​អោយ​ដំណើរការ​ឬ​មិន​ដំណើរការ​។ Widget តែងតែ​ដើរ​រហូត​នៅលើ Background ដោយ​ពួកវា​ដំណើរការ​គ្រប់ពេលវេលា​។ អ្នក​ប្រើ Android បើក​វា​អោយ​ដំណើរការ​ដើម្បី​តាមដាន​សីតុណ្ហភាព និង​អ្វីៗ​ផ្សេងទៀត ដែល​វា​ដំណើរការ​ពេលដែល​អ្នកបើក Wi-Fi ឫ​ក៏ Internet លើ​ទូរស័ព្ទដៃ​។ នេះ​ជា​បញ្ហា​សម្រាប់​អ្នកប្រើប្រាស់​ដែល​ចូលចិត្ត​ដាក់​វា​អោយមាន​លើ​ទូរស័ព្ទដៃ ហើយ​វា​នឹងធ្វើ​ឲ្យ​ទូរស័ព្ទ​ដើរ​យឺត​។​

៨. ជៀសវាង​ប្រើ Live Wallpapers
​អ្នកនឹង​ចូល​ចិ​ត្ដ​នូវ​មុខងារ​ថ្មី​របស់ Android គឺ Live Wallpaper​។ ទូរស័ព្ទ​ដែល​មក​នូវ​ជាមួយនឹង​មុខងារ​នេះ​វា​មិនល្អ​ទេ ដោយសារ​មុខងារ​ថ្មី​ប្រឈម​នឹង​ការ​អស់​ថ្ម​លឿន ព្រោះ CPU លើ​ទូរស័ព្ទដៃ​អ្នក​វា​ដំណើរការ​រហូត បើកាលណា CPU ដំណើរការ​រហូត​វា​នឹងធ្វើ​ឲ្យ​ថ្ម​លែង​កាន់​ហើយ​ឆាប់​អស់​ទៀត​។​

៩. បញ្ឈប់ Syncing
Sync គឺជា​មុខងារ​ដែល​ល្អ​សម្រាប់​ផ្ទេរ​ឯកសារ​របស់​អ្នក​ទៅវិញទៅមក​តាមរយៈ Google server​។ បើសិនជា​បើកមុខ​ងារ​នេះ​ឲ្យ​ដំណើរការ​ក្នុង​រយៈពេល ៥​នាទី​ម្ដង នោះ​ជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​ថ្ម​ទូរស័ព្ទដៃ​របស់​អ្នក​ឆាប់​អស់​។ ដូចនេះ​អ្នក​គួរតែ​បិទ​វា​ចោល ហើយ​បើ​ចង់​ធ្វើការ Upload ឯកសារ​អ្នក​គ្រាន់​តែបើ​កវា ពេល​រួចរាល់​បិទ​វា​វិញ​។​

១០. បិទ Animation ចោល​
​អ្វី​ទៅជា Animation? Animation គឺជា​រចនាបទ​ដែលមាន​ចលនា​នៅលើ​អេក្រង់​ទូរស័ព្ទ​របស់​អ្នក​។ ពិតណាស់​ថ្វីបើ​វា​មើលទៅ​ឡូយ​មែន តែ​វា​ក៏​អាចធ្វើ​ឲ្យ​ទូរស័ព្ទដៃ​អ្នក​មើលទៅ​មាន​សភាព​យឺត​ផងដែរ​។ ថ្វីបើ​វា​មិន​ឡូយ​មែន​នៅពេលដែល​យើង​បិទ​វា ប៉ុន្ដែ​បើ​ចង់អោយ​ទូរស័ព្ទដៃ​មាន​ល្បឿន​លឿន អ្នក​ត្រូវ​បិទ​វា​ដោយ​ចូល​តាមរយៈ Settings > Developer Options > Window Animation Scale > Animation scale 10x នោះ​ទូរស័ព្ទ​អ្នក​នឹងមាន​ល្បឿន​លឿន​ឡើងវិញ​ជាមិនខាន​៕

 

adverise with khmeread

មតិយោបល់