adverise with khmeread Cheryl yang and ben

Cheryl Yang ត្រូវគេប្រទះឃើញបណ្តើរប្រុសថ្មី

          កាលពីថ្ងៃ​អង្គារ​ គេបាន​ប្រទះ​ឃើញ​តារាស្រី Cheryl Yang នៅ​ជា​មួយ​បុរស​ម្នាក់​ក្នុង​សម្លៀក​បំពាក់​អាវធំ​នៅ​ហាង​មួយ​នៅពេល​មាន​រញ្ជូយ​ដី។

 

          អំឡុងពេល​ទទួល​ទាន​អាហារ​ Cheryl និង​បុរសម្នាក់នោះជជែក​គ្នា​យ៉ាង សប្បាយ​ ហើយ​នាងបានផ្តោត​អារម្មណ៍​លើ​បុរសម្នាក់នោះ។ នៅពេល​រញ្ជួយ​ដី​កើតឡើងចំពេលកំពុង​សន្ទនាគ្នា Cheryl មាន​ភាព​តក់ស្លុតខ្លាំង។​អំឡុងពេល​នោះ​គេឃើញ​បុរសម្នាក់នោះ រក្សាភាព​ស្ងប់ស្ងៀម ហើយ​បាន​ណែនាំឲ្យ Cheryl ទប់លំនឹងខ្លួន​។ បុរសម្នាក់នេះក៏បាន​ព្យាយាម​បង្ហាញ​ទិសដៅ​របស់​ដល់​នាងផង​ដែរ។

          បុរសម្នាក់នេះត្រូវ​បាន​គេស្គាល់ឈ្មោះថា Ben ជា​ម្ចាស់​ក្រុម​ហ៊ុនមួយ​។ តាម​បណ្តាញព័ត៌មាន​តៃវ៉ាន់ថា Ben ធ្លាប់ទាក់ទងជាមួយ​នឹង​តារា​បង្ហាញ​ម៉ូត Lucy Lee ហើយ​អ្នក​ទាំងពីរ​បាន​បែក​បាក់គ្នា​កាល​ពីឆ្នាំមុន។

          ចំណែក Cheryl វិញបាន​បែកបាក់​ពី​មិត្ត​ប្រុស​ជាជាងថតរូប​កាល​ពីដំណាច់​ឆ្នាំមុន​ដែរ ហើយ​ចាប់ផ្តើម​ស្គាល់ Ben តាម​រយៈ Phoebe Huang ។ អ្នក​ទាំង​ពីរ​ទើបនឹង​ទាក់ទងគ្នា​បាន​មួយខែប៉ុណ្ណោះ៕

adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់