1

ឃាត់​បុរស​ម្នាក់​ប្រព្រឹត្ត​អំពើ​អាស​លើ​កុមារី​អាយុ​៩​ឆ្នាំ​វ៉ៃខ្នោះ​

     ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់ បាន​ប្រព្រឹត្ត​អំពើ​អាស ទៅលើ​អនីតិជន​អាយុ ៩​ឆ្នាំ ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១​មិថុនា​ឆ្នាំ​២០១៦ វេលា​ម៉ោង​១​និង​២០​នាទី​រសៀល​ស្ថិតនៅ​ភូមិ​ក្រាំង​អង្ក្រង​២ សង្កាត់​ក្រាំង​អង្ក្រង​២ ខណ្ឌ​សែន​សុខ ហើយ​បញ្ជូនទៅ តុលាការ នៅ​ព្រឹក​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៦​នេះ​។​

      ប៉ូលិស​និយាយថា​ជនសង្ស័យ​ឈ្មោះ កង ស៊ី​លាង ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។​

      ប៉ូលិស​បន្តថា  ដំបូង​ជនរងគ្រោះ​បាន​ចូលដេក​លើ​គ្រែ​ក្នុងផ្ទះ ពេលដែល​កំពុងតែ​ដេកលក់ រហូតដល់​ម៉ោង​ប្រហែល​១០​និង​១០​នាទី យប់​ថ្ងៃទី​២៩​ឧសភា​ឆ្នាំ​២០១៦​កន្លងទៅនេះ​។ ស្រាប់តែ​ជនសង្ស័យ​ត្រូវជា​អ៊ុំ​បង្កើត ដោយ​ភាពស្រវឹង បាន​ឡើង​ចូលដេក​លើ​គ្រែ ជាមួយ​កុមារី​រងគ្រោះ ហើយ​បាន​យកដៃ​ឆ្វេង​ស្ទាប​អ​ងែ្អ​ល លើ​ប្រដាប់ភេទ​ជនរងគ្រោះ ដែល​កំពុងតែ​ដេកលក់ ភ្លាមៗ​នោះ ជនរងគ្រោះ​បានដឹងខ្លួន ក៏បាន​ស្រែកហៅ​ម្តាយ​ឱ្យជួយ​។​

      ក្រោយពេល​កើតហេតុ ដោយមាន​ពាក្យ​ចចាមអារ៉ាម​ពី​ប្រជាពលរដ្ឋ សមត្ថកិច្ច​ក៏​ក្តាប់បាន ចុះ​ធ្វើការ​ស្រាវជ្រាវ ចាប់ខ្លួន​ជនសង្ស័យ​តែម្តង នៅ​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៦ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តែម្តង។​

មតិយោបល់