1

​ក្មេងប្រុស​អាយុ ១២ ឆ្នាំ​ម្នាក់​ញាប់ដៃ​ញាប់ជើង​ទៅ​ជួយសង្គ្រោះ​ជនរងគ្រោះ​គ្រោះថ្នាក់​ចរាចរណ៍​ខណៈ​អ្នកដទៃ​សុខចិត្ត​ទាញ​កាមេរ៉ា​ថតរូប​ទៅវិញ​

    ​អនាគត​ហាក់​ត្រចះត្រចង់​ចំពោះ​ប្អូនប្រុស​អាយុ ១២ ឆ្នាំ ឈ្មោះ Ashvin!

​    ​បើ​យោងតាម​ផុស​មួយ​នៅលើ Facebook ដោយ​បងស្រី​របស់​ក្មេង​នេះ ក្មេងប្រុស​ដែល​មិន​អាត្មានិយម​រូបនេះ​គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែលមាន​ក្តីមេត្តា​ហ៊ាន​ចូលទៅ​ជួយ​ជនរងគ្រោះ​បន្ទាប់ពី​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ខណៈ​អ្នកដំណើរ​ដទៃទៀត​រួមទាំង​មនុស្ស​ធំ​សុខចិត្ត​ទាញ​កាមេរ៉ា​ទូរស័ព្ទដៃ​របស់​ពួកគេ​ថតរូប​ទៅវិញ​។​

​    ​បងស្រី​របស់​ក្មេង​ឈ្មោះ Laava Gunasegaran រីករាយ​យ៉ាងខ្លាំង​ចំពោះ​ប្អូនប្រុស​របស់គាត់​និង​បាន​ចែករំលែក​រូបភាព​នៅលើ​បណ្តាញ​សង្គម​កាលពី​ថ្ងៃទី ៣១ ខែ​មុន ដែល​ចំ​ថ្ងៃ Kindness Month របស់​សឹង្ហ​បុរី​។​

​    ​ខណៈ​កំពុង​ឆ្លងផ្លូវ​នៅ​តំបន់ Yishun រថយន្ត​មួយគ្រឿង​បាន​បុក​ជាមួយ​ឡាន​មួយ​ផ្សេងទៀត​នៅ​ចំណុច​ផ្លូវ​ប្រសព្វ​ក្បែរ​ក្មេង​នេះ​។​

​    ​ដោយ​មិនបាន​គិតពី​ចរាចរណ៍​នៅក្បែរ​គាត់ Ashvin បានរ​ត់ទៅ​ក្បែរ​ឡាន​ទាំងពីរ​ដើម្បី​ពិនិត្យមើល​ស្ថានភាព​របស់​ជនរងគ្រោះ​គ្រោះថ្នាក់​ចរាចរណ៍ និង​បាន​សួរ​ជនរងគ្រោះ​ថា​តើ​ពួកគេ​ត្រូវការ​ការជួយ​របស់គាត់​អត់​។​

​    ​គ្រោះថ្នាក់​នោះ​ហាក់ដូចជា​ធ្ងន់ធ្ងរ ដោយ​អ្នកបើកបរ​ម្នាក់​បាន​ជាប់​នៅក្នុង​ឡាន​ខណៈ​ឡាន​មួយទៀត​មាន​ស្ត្រ​មាន​ផ្ទៃពោះ​កំពុង​ហូរឈាម​ជើង​។​

​    ​Ashvin បាន​ប្រាប់​មិត្តភក្តិ​របស់គាត់​ឱ្យ​តេ​ហៅ​ឡាន​សង្គ្រោះបន្ទាន់ ហើយ​រំពេច​នោះ ក្រុម​សង្គ្រោះ​ក៏បាន​ដល់​ភ្លាមៗ​។​

​    ​អ្វីដែល​គួរ​អាម៉ាស់​នោះ​គឺ​មនុស្សពេញវ័យ​នៅក្បែរនោះ​មិនបាន​ខ្វល់ខ្វាយ​ចំពោះ​ជនរងគ្រោះ​សោះ​។​

​    ​នៅពេល​ត្រូវបាន​សួរថា​តើ​ហេតុអ្វី​បានជា​មនុស្សពេញវ័យ​នៅក្បែរ​គាត់​មិន​ព្រម​ជួយ ក្មេងប្រុស​នោះបាន​ឆ្លើយថា គាត់​ក៏​មិនដឹងថា​ហេតុអ្វី​ដែរ ហើយ​គាត់​បាន​កត់សម្គាល់ថា មនុស្ស​ទាំងនោះ​បានជា​ប់​រវល់​ទាញ​កាមេរ៉ា​ថតរូប​និង​វីដេអូ​ទៅវិញ​៕

ប្រភព៖ Coconuts

អ្នកនឹងចូលចិត្ត

មតិយោបល់