23b59d6c 831d 483c a5ab 523e261362e1

រថយន្ត​និង​ម៉ូតូ​បុក​គ្នា​នៅ​ផ្លូវខ្វែង​ប្រាវ ដោយសារ​បើក​លឿន​ពេក​

    ភ្នំពេញ ​៖ រថយន្ត​ និង​ម៉ូតូ​បើក​លឿន​ដូចគ្នា​នៅ​ផ្លូវខ្វែង បុក​គ្នា​លាន់​សូរ​ប្រាវ បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ​រង​បួស​យ៉ាងដំណំ ហើយ​បន្ទាប់ពី​ភាគី​ទាំង​ ២ ​ចរចា​គ្នា​អត់​ត្រូវ​ទើប​ប៉ូលិស​នាំយក​យានយន្ត​ទាំង​ ២​ ទៅ​សង់​ត្រា​ល់។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៣ ​និង​២០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ១៣​ កែង​ផ្លូវ​១១៨ ស្ថិតក្នុង​សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។​

    សាក្សី​បានឱ្យដឹងថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​រថយន្ត​មួយគ្រឿង​ម៉ាក ហាយ​ឡែ​ន​ឌ័​រ ពណ៌ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-6212 បាន​បុក​គ្នា​ជាមួយ នឹង​ម៉ូតូ​ធំ ម៉ាក CBR ពណ៌​សលាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CH-1999 អ្នកបើក​របួស​ដៃជើង​តិចតួច។​

    សាក្សី​បន្តថា មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​ជិះ​តែម្នាក់ឯង ក្នុង​ល្បឿន​យ៉ាង​លឿន​ព្រមទាំង​បិត​ភ្លើង​ថែម​ទៀតផង ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​១១៨ ក្នុង​ទឹ​សដៅ​ពី​កើ​តទៅ​លិច។​

    ពេលមកដល់​ត្រង់ចំណុច ផ្លូវបំបែក ក៏​ជ្រុល​ទៅបុក​ និង​រថយន្ត​មួយគ្រឿង​ដែល​ធ្វើដំណើរ​តាមផ្លូវ​លេខ​១៣ ក្នុង​ទឹ​សដៅ​ពី​ត្បូង​ទៅ​ជើង បណ្តាលឱ្យ​រថយន្ត​វិល​មួយ​ជុំ​ទៅបុក​ប​ង្កោ​ល​ភ្លើង​មួយ​ដើម​ទៀត តែ​មិនមាន​ការខូចខាត ប​ង្កោ​ល​ភ្លើង​ទេ ខូច​តែ​រថយន្ត​មួយ​កំណាត់​ខាងមុខ​បើក​លែងកើត ចំណែក​ម៉ូតូ​ហោះ​ផ្លោង​ប្រហែល​១០​ម៉ែត្រ។​

    ប្រភព​ដដែល​បាន​បន្តទៀតថា មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរ​នេះ​គឺ​បណ្តាល មកពី​ការបើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​ត្រង់ចំណុច​ផ្លូវបំបែក អាង​តែ​ផ្លូវ​ស្ងាត់​បើកបរ​លឿន។​

    ក្រោយពេល​កើតហេតុ​ភាគី​ទាំង​២​បាន​ទូរស័ព្ទ​ហៅ​តំណាង​រាងៗ​ខ្លួន​មក​ដោះស្រាយ តែដោយសារ​អ្នក​ដែល​មក​ដោះស្រាយ​នោះ​ដោះ​មិន​ចេញ ទើប​ប្រគល់ឱ្យ​សមត្ថកិច្ច​យក​ទាំង​រថយន្ត និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ចរាចរ​រាជធានី​ដើម្បី​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ៕

អ្នកនឹងចូលចិត្ត

មតិយោបល់