adverise with khmeread Adam

លោក Mourinho សម្លឹង​ឃើញ​ខ្សែបម្រើ​ប្រយុទ្ធ​ឆ្នើម​វ័យក្មេង​របស់ Bordeaux ក្រោយ​កាន់កាប់​ក្លឹប​បិសាច​

    ​ខ្សែបម្រើ​វ័យក្មេង Adam Ounas របស់​ក្លឹប Bordeaux កំពុងស្ថិត​ក្រោម​ការ​តាម​ប្រ​ម៉ាញ់​របស់​ក្រុម​បិសាច​ក្រហម Manchester United​។​

​    ​ខណៈ Man Utd ត្រៀមខ្លួន​សម្រាប់​យុគ​ថ្មី​ក្រោម​ការបញ្ជា​របស់លោក Jose Mourinho ក្រុម​នេះ​កំពុង​ទាក់ទង​ជាមួយ​ខ្សែបម្រើ​ប្រយុទ្ធ​វ័យ ១៩ ឆ្នាំ​កីឡាករ Ounas ហើយ​ពួកគេ​ក៏​កំពុង​ព្យាយាម​រៀបចំ​កិច្ចសន្យា​ផ្ទេរ​នៅ​រដូវក្តៅ​នេះ​តែម្តង​។​

​    ​កីឡាករ​អន្តរជាតិ​បារាំង​ក្នុង​ក្រុម​ជម្រើស​យុវជន​ក្រោម​អាយុ ២០ ឆ្នាំ​រូបនេះ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​នៅ​រដូវ​កាល​នេះ ដោយ​បង្ហាញមុខ ២៨ លើក​និង​ទាត់​បញ្ចូល​ទី​បាន ៦ គ្រាប់​។​

​    ​បច្ចុប្បន្ន Ounas កំពុង​ប្រកប​អាជីព​នៅ​ក្របខ័ណ្ឌ Ligue 1 ជាមួយនឹង​កិច្ចសន្យា​ជាមួយ Bordeaux រហូតដល់​ឆ្នាំ ២០១៩​។ តំណាង​របស់ Ounas បាន​និយាយថា ទាល់​តែមាន​សំណើរ​ខ្ពស់​ទើប​ក្លឹប​នៅ​បារាំង​មួយ​នេះ​យល់ព្រម​លក់​៕​

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់