adverise with khmeread Js91485192 1 large trans  je4rhjrh55ptlveme93ly8gd6khni0f2gt2ftu8brha

ស្ត្រី​ម្នាក់នេះ​ផឹក​គោ​ជល់ ២០ កំប៉ុង​ក្នុង​មួយថ្ងៃ ទាយ​មើលថា​តើ​មានរឿង​អ្វី​កើតឡើង​ចំពោះ​គាត់​?

​    ​តាម​ប្រភពព័ត៌មាន​អង់គ្លេស​បានឱ្យដឹងថា ការ​ញៀន​ផឹក​គោ​ជល់​របស់​ស្ត្រី​ម្នាក់​បានធ្វើឱ្យ​ថ្លើម​របស់​នាង​រីក​ទំហំ​ដល់​ទៅ​ពីរដង​។​

​    ​តាម​របាយការណ៍​រប​ស់​វេ​ប​សាយ Telegraph បានឱ្យដឹងថា​នាង Mary Allwood អាយុ ២៦ ឆ្នាំ មកពី Devon ផឹក​ភេសជ្ជៈ​នេះ​រាល់ថ្ងៃ​ដែល​ស្មើនឹង​ជាតិ​ស្ករ ១៦ កញ្ចប់ និង​ជាតិ​កាហ្វេ​អ៊ី​ន ១៧ ពែង​កាហ្វេ​។​

​    ​ថ្លើម​របស់គាត់​ខូច​ខ្លាំង​រហូតដល់​ថ្នាក់​វេជ្ជបណ្ឌិត​ស្មានតែ​នាង​ជាម​នុស្ស​ប្រមឹក​។ 

​    ​តាម​ការ​ពហុ​សិក្សា​បានឱ្យដឹងថា ភេសជ្ជៈ​ប៉ូវ​កម្លាំង​នេះ​អាច​ជះ​ផលប៉ះពាល់​ដ៏​បំផ្លិចបំផ្លាញ​ដល់​រាងកាយ​។​

​    ​ក្នុង​ឆ្នាំ ២០១៥ មាន​សេចក្តីរាយការណ៍​ថា មនុស្ស​រាប់ពាន់​អ្នក​បាន​ផឹក​លើស​កំណត់​នូវ​ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​ទម្រង់​ជា​ភេសជ្ជៈ ថ្នាំ​គ្រាប់ និង​ស្ករ​កៅស៊ូ ហើយ​ក្នុងពេល​ជាមួយគ្នា​នោះ​អ្នក​ដែល​ញៀន​បែបនេះ​បានកើត​ជំងឺ​គាំងបេះដូង បន្ទាប់ពី​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង ៨ កំប៉ុង​ក្នុង​មួយថ្ងៃ​។​

​    ​ក្នុង​ខែ​ដដែល មាន​ម្ដាយ​ម្នាក់​ដែល​បាន​ផឹកទឹក​ក្រូច Pepsi ៨ លីត្រ​មួយថ្ងៃ បាន​ស្លាប់​ដោយសារ​ការផឹក​ថ្នាំពេទ្យ​រួមជាមួយ​នឹង​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​ហួសប្រមាណ​។​

​    ​រដ្ឋបាល​ចំណីអាហារ​និង​ឱសថ​អាមេរិក បាន​ព្រមាន​ជាច្រើនលើក​ច្រើនសា​រថា អ្នក​ផឹក​ភេសជ្ជៈ​ទាំងនេះ​ជួប​ហានិភ័យ​ខ្ពស់​ណាស់​ពី​ផលិតផល​កាហ្វេ​អ៊ី​ន​ទាំងនេះ​៕

ប្រភព៖ Independent

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់