adverise with khmeread 3598454c 8dd7 4520 bea8 051a0f85650a

ប៉ង​រំលោភ​កុមារី​អាយុ​៦​ឆ្នាំ​មិន​សម្រេច​ជាប់​ខ្នោះ​

    កណ្តាល ៖ មាន​ករណី ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​កើតឡើង​នា​ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ ​វេលា​ម៉ោង​៩ ​ព្រឹក​នៅ​ចំណុច ក្រោម​ដើម​រាំង​លើ​ទួល​ប្រាំ​រយ ស្ថិតក្នុង​ភូមិ​គោគ​អណ្តែត ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា កុមារី​រងគ្រោះ​អាយុ ៦ ​ឆ្នាំ មុខរបរ ក្នុង​បន្ទ​ក់នៅ​ភូមិ​គោក​អណ្តែត ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល។ ចំណែក​ជនល្មើស ឈ្មោះ ​ច្រិច កុល ​ភេទប្រុស អាយុ ៥៨ ឆ្នាំ ជនជាតិខ្មែរ ប្រចាំការ​នៅ​វត្ត​ទួល​ប្រាំ​រយ​មាន​ទីលំនៅៗ​ភូមិ​ព្រែកស្លែង​ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង​ខេត្តកណ្តាល​។ ​សព្វ​ថ្ងែ​ស្នាក់នៅៗ​វត្ត​ទួល​ប្រាំ​រយ​ស្ថិតនៅ​ភូមិ​គោក​អណ្តែត​ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង​ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី០២ មិថុនា ឆ្នាំ២០១៦ វេលា​ម៉ោង​៩​ព្រឹក​ឈ្មោះ ច្រិច កុល​(​ជនសង្ស័យ​) បាន​លួងលោម​ឲ្យ​លុយ​ទៅឱ្យ​កុមារី​រងគ្រោះ​និង​កុមារី​ម្នាក់ទៀត​អាយុ ​២ ឆ្នាំ​ដែល​កំពុង​ដើរលេង​ក្នុងភូមិ។  រួច​ជនសង្ស័យ​នាំ​អ្នក​ទាំ​ពីរ​ដើរទៅ​ក្រោម​ដើម​រាំង​ក្បែរ​មាត់បឹង​ប្រាំ​រយ​ស្ថិតនៅ​ខាងលិច​វត្ត​ទួល​ប្រាំ​រយ​ចម្ងាយ​ប្រហែល​៣០០ម៉ែត្រ​។​

    ពេលទៅដល់​ឈ្មោះ ​ច្រិច កុល​ បានឱ្យ​កុមារី​អាយុ ​៦​ ឆ្នាំ​ដេក​ផ្ងារ​លើដី​រួច​ស្រាតខោ​ជើងវែង​ចង្កេះ​កៅស៊ូ​ចេញផុត​ជើង​។ ចំណែក​ឈ្មោះ ​ច្រិច កុល​ស្លៀកខោ​ជើង​ខ្លី​ពណ៌ខ្មៅ អត់​ពាក់អាវ​កំពុង​លត់​ជង្គង់​ពោប​ពីលើ​ជនរងគ្រោះ។ ពេល​ជាមួយគ្នា​នោះ​មានឈ្មោះ ​សាញ់ សៀ​ប​ កំពុង​ដើរមក​ពី​បឹង​រាវ​ខ្ច​ង​បានឃើញ​សកម្មភាព​ខាងលើ​ភ្លាមនោះ​ឈ្មោះ ​ច្រិច កុល​ បានឃើញ​ឈ្មោះ​ សាញ់ សៀ​ប ​ក៏​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​រួច​ដើរមក​តាម​ក្រោយ​ឈ្មោះ ​សាញ់ សៀ​ប​ សំដៅ​មក​វត្ត​ទួល​ប្រាំ​រយ​វិញ​។​

    ក្រោយពេល​ទទួលបាន​ព័​ត៌​មាន​ខាងលើ​សមត្ថកិច្ច​ប៉ុ​ស្តិ៍ស្អាង​ភ្នំ បាន​ស្រាវជ្រាវ​នឹង​ឃាត់ខ្លួន​ឈ្មោះ​ ច្រិច កុល រួច​បញ្ជូន​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្អាង។​

    នៅវេលា​ម៉ោង​១ ​និង១៤​នាទី​ថ្ងែ​ទី០២ ខែមិថុនា​ ឆ្នាំ​២០១៦ ​លោក លឹម សុគ​ន្ថា ​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តកណ្តាល​ បានអនុញ្ញាត​ឱ្យ​ប៉ូលិស​ស្រុក​ស្អាង ឃាត់ខ្លួន​ឈ្មោះ​ ច្រិច កុល ​ដើម្បី​ប្រមូលផ្តុំ​សំណុំរឿង​តាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់