adverise with khmeread 70c7aa6e 5e95 4027 a3f6 d384b24c0d09

ប្រមូល​គ្រាប់​ចាស់ៗ​មិនទាន់​ផ្ទុះ​១៤​គ្រាប់​ទុក​ម្តុំ​

    កណ្តាល ៖ លោកស្នងការ​ប៉ូលិស​ខេត្តកណ្តាល​បាន​អំពាវនាវ​ថា​«​បើសិនជា​ប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ប្រភេទ​ណា​ក៏ដោយ សូមមេត្តា​រូតរះ ជូនដំណឹង​នេះ​ទៅដល់​សមត្ថកិច្ច​ដែល​នៅ​ជិត​កន្លែង​ទីតាំង​ប្រទះ​គ្រាប់​នោះ ដើម្បី​ឱ្យ​សមត្ថកិច្ច យក​គ្រាប់​នោះ​ចេញ​ដើម្បី​បញ្ចៀស​ពី​គ្រោះថ្នាក់​....»​។​

    លោក​ អ៊ា​វ ចំរើន ស្នងការ​ប៉ូលិស​ខេត្តកណ្តាល​បាន​អំពាវនាវ​បែបនេះ នៅពេល​ទទួលបាន​ព័​ត៌​មាន ពី​ប្រជាពលរដ្ឋ​ថា "​មាន​គ្រាប់​ច្រើន​ប្រភេទ​ចំនួន​១៤​គ្រាប់​ ​​នៅ​ស្រុក​អង្គស្នួល​"​។​

    បន្ទាប់មក​នៅ​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ២០១៦ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​ពួច​,​ ឆក់​ឈើ​នាង និង​ប៉ុស្តិ៍​រដ្ឋបាល​ក្រាំង​ម្កាក់ សហការ​ជាមួយ កម្លាំង​ CMAC បាន​ចុះ​ប្រមូល​គ្រាប់​មិនទាន់​ផ្ទុះ បាន​ចំនួន​១៤​គ្រាប់ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន ការគ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់