adverise with khmeread Messi  neymar and ronaldo

Messi និង Neymar នៅតែ​ជា​កីឡាករ​ថ្លៃ​ជាងគេ​ក្នុង​ពិភពលោក​ខណៈ Ronaldo ស្ថិតនៅ​លេខ ៣

​    ​Lionel Messi មិន​ត្រឹមតែ​ជា​កីឡាករ​កំពូល​របស់​ក្លឹប Barcelona ទេ​តែ​ត្រូវបាន​គេ​វាយតម្លៃថា​ជា​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​វិស័យ​បាល់ទាត់​ពិភពលោក​ដោយមាន​តម្លៃ ១៦៣ លាន​ផោន ហើយ​នាំមុខ​កីឡាករ​មិត្ត​រួម​ក្រុម Neymar​។​

​    ​ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ Real Madrid ស្ថិតនៅ​លេខ​រៀង​ទី ៣ ក្នុង​តារាង​ដែល​ផ្តល់​ដោយ CIES Football Observatory​។ ខ្សែប្រយុទ្ធ Antoine Griezmann និង​ខ្សែប្រយុទ្ធ​របស់​ក្លឹប​ស្ពើ Harry Kane ជាប់​ក្នុងចំណោម​កីឡាករ​កំពូល​ទាំង​៥​។​

​    ​តម្លៃ​ខ្លួន​របស់​កីឡាករ​ទាំងអស់នេះ​ត្រូវបាន​វាយតម្លៃ​ដោយ​ផ្អែកលើ​កត្តា​ផ្សេងៗ​រួមទាំង​អាយុ រយៈពេល​នៃ​កិច្ចសន្យា​និង​ក្លឹប​ដែល​ចង់បាន​។ កីឡាករ​កំ ពូ​ល​ទាំង ១០០ នៅក្នុង​តារាង​នេះ លេង​នៅតាម​ក្លឹប​កំពូល​ទាំង ៥ នៅ​តំបន់​អឺរ៉ុប​ដូចជា​ក្របខណ្ឌ Premier League, La Liga, Serie A, Bundesliga និង Ligue ១​។​

​    ​Harry Kane វ័យ ២២ ឆ្នាំ ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ពី​ក្លឹប Man Utd ត្រូវបាន​ប៉ាន់ប្រមាណ​ថា មានតម្លៃ ៨៧ លាន​ផោន​នៅក្នុង​លទ្ធផល​ថ្មី​បំផុត​របស់ CIES Football Observatory​។ Kane បាន​ជួយ​ក្រុម Sours ប្រជែង​យក​តំណែង​ជើងឯក​ដោយ​រកបាន ២៥ គ្រាប់ ហើយ​ទទួលបាន​ស្បែកជើង​មាស​នៅ​ក្របខណ្ឌ PL​។​

​    ​ចំណែក​តម្លៃ​ខ្លួន​របស់​កីឡាករ​វ័យ ២០ ឆ្នាំ Anthony Martial កើនឡើង​រៀងរាល់ខែ ហើយ​បាន​បង្ហាញថា ខ្លួនគេ​មាន​សមត្ថភាព​បង្ក​គ្រោះថ្នាក់​ដល់​គូប្រកួត​។ Man Utd បានដាក់​តម្លៃ​ត្រឹមតែ ៣៦ លាន​ផោន ប៉ុន្តែ​ឥឡូវនេះ​តម្លៃ​កើន​ដល់ ៨៦ លាន​ផោន​។ ខ្សែបម្រើ​សញ្ជាតិ​បារាំង Paul Pogba របស់​ក្លឹប Juventus មានតម្លៃ ៧០ លាន​ផោន​។​

​    ​១. Lionel Messi (Barcelona) - ១៦៣ លាន​ផោន​
​    ​២. Neymar (Barcelona) - ១៥៥ លាន​ផោន​
​    ​៣. Cristiano Ronaldo (Real Madrid) - ១០៦ លាន​ផោន​
​    ​៤. Antoine Griezmann (Atletico Madrid) - ៩៣ លាន​ផោន​
​    ​៥. Harry Kane (Tottenham) - ៨៧ លាន​ផោន​
​    ​៦. Anthony Martial (Man United) - ៨៦ លាន​ផោន​
​    ​៧. Luis Suarez (Barcelona) - ៨១ លាន​ផោន​
​    ​៨. Paulo Dybala (Juventus) - ៨០ លាន​ផោន​
​    ​៩. Sergio Aguero (Man City) - ៧៥ លាន​ផោន​
​    ​១០. Paul Pogba (Juventus) - ៧០ លាន​ផោន​
​    ​១១. Gareth Bale (Real Madrid) - ៦២ លាន​ផោន​
​    ​១២. Eden Hazard (Chelsea) - ៦០ លាន​ផោន​
​    ​១៣. Alexis Sanchez (Arsenal) - ៥៨ លាន​ផោន​
​    ​១៤. Dele Alli (Tottenham) - ៥៨ លាន​ផោន​
​    ​១៥. Thomas Muller (Bayern) - ៥៧ លាន​ផោន​
​    ​១៦. Raheem Sterling (Man City) - ៥៦ លាន​ផោន​
​    ​១៧. Robert Lewandowski (Bayern) - ៥២ លាន​ផោន​
​    ​១៨. Alvaro Morata (Juventus) - ៥០ លាន​ផោន​
​    ​១៩. Toni Kroos (Real Madrid) - ៤៨ លាន​ផោន​
​    ​២០. Gonzalo Higuain (Napoli) - ៤៧ លាន​ផោន​
​    ​២១. Isco (Real Madrid) - ៤៧ លាន​ផោន​
​    ​២២. P.E Aubameyang (Dortmund) - ៤៨ លាន​ផោន​
​    ​២៣. James Rodriguez (Real Madrid) - ៤៥ លាន​ផោន​
​    ​២៤. Romelu Lukaku (Everton) - ៤៥ លាន​ផោន​
​    ​២៥. Hector Bellerin (Arsenal) - ៤៣ លាន​ផោន​
​    ​២៦. Kevin De Bruyne (Man City) - ៤៣ លាន​ផោន​
​    ​២៧. Philippe Coutinho (Liverpool) - ៤០ លាន​ផោន​
​    ​២៨. Yannick Carrasco (Atletico Madrid) - ៣៩ លាន​ផោន​
​    ​២៩. Willian (Chelsea) - ៣៩ លាន​ផោន​
​    ​៣០. Koke (Atletico Madrid) - ៣៩ លាន​ផោន​
​    ​៣១. Mauro Icardi (Inter Milan) - ៣៨ លាន​ផោន​
​    ​៣២. Diego Costa (Chelsea) - ៣៨ លាន​ផោន​
​    ​៣៣. Mesut Ozil (Arsenal) - ៣៨ លាន​ផោន​
​    ​៣៤. David Alaba (Bayern) - ៣៨ លាន​ផោន​
​    ​៣៥. Thibaut Courtois (Chelsea) - ៣៧ លាន​ផោន​
​    ​៣៦. Eric Dier (Tottenham) - ៣៧ លាន​ផោន​
​    ​៣៧. Karim Benzema (Real Madrid) - ៣៧ លាន​ផោន​
​    ​៣៨. Sergio Busquets (Barcelona) - ៣៧ លាន​ផោន​
​    ​៣៩. Raphael Varane (Real Madrid) - ៣៦ លាន​ផោន​
​    ​៤០. Christian Eriksen (Tottenham) - ៣៦ លាន​ផោន​
​    ​៤១. David de Gea (Man United) - ៣៦ លាន​ផោន​
​    ​៤២. Cesc Fabregas (Chelsea) - ៣៥ លាន​ផោន​
​    ​៤៣. Nicolas Otamendi (Man City) - ៣៥ លាន​ផោន​
​    ​៤៤. N'Golo Kante (Leicester) - ៣៤ លាន​ផោន​
​    ​៤៥. Douglas Costa (Bayern) - ៣៤ លាន​ផោន​
​    ​៤៦. Memphis Depay (Man United) - ៣៤ លាន​ផោន​
​    ​៤៧. Riyad Mahrez (Leicester) - ៣៣ លាន​ផោន​
​    ​៤៨. Pedro (Chelsea) - ៣៣ លាន​ផោន​
​    ​៤៩. Lucas Moura (PSG) - ៣៣ លាន​ផោន​
​    ​៥០. Jerome Boateng (Bayern) - ៣៣ លាន​ផោន​
​    ​៥១. Saul Niguez (Atletico Madrid) - ៣២ លាន​ផោន​
​    ​៥២. Alexandre Lacazette (Lyon) - ៣២ លាន​ផោន​
​    ​៥៣. Andre Gomes (Valencia) - ៣២ លាន​ផោន​
​    ​៥៤. Olivier Giroud (Arsenal) - ៣២ លាន​ផោន​
​    ​៥៥. Jan Oblak (Atletico Madrid) - ៣១ លាន​ផោន​
​    ​៥៦. Virgil van Dijk (Southampton) - ៣១ លាន​ផោន​
​    ​៥៧. Daley Blind (Man United) - ៣១ លាន​ផោន​
​    ​៥៨. Ross Barkley (Everton) - ៣១ លាន​ផោន​
​    ​៥៩. Emre Can (Liverpool) - ៣០ លាន​ផោន​
​    ​៦០. Ivan Rakitic (Barcelona) - ៣០ លាន​ផោន​
​    ​៦១. Marco Verratti (PSG) - ៣០ លាន​ផោន​
​    ​៦២. Mohamed Salah (Roma) - ៣០ លាន​ផោន​
​    ​៦៣. Leonardo Bonucci (Juventus) - ៣០ លាន​ផោន​
​    ​៦៤. John Stones (Everton) - ២៩ លាន​ផោន​
​    ​៦៥. Roberto Firmino (Liverpool) - ២៩ លាន​ផោន​
​    ​៦៦. Aaron Ramsey (Arsenal) - ២៩ លាន​ផោន​
​    ​៦៧. Erik Lamela (Tottenham) - ២៩ លាន​ផោន​
​    ​៦៨. Nemanja Matic (Chelsea) - ២៩ លាន​ផោន​
​    ​៦៩. Oscar (Chelsea) - ២៩ លាន​ផោន​
​    ​៧០. Juan Mata (Man United) - ២៨ លាន​ផោន​
​    ​៧១. Giannelli Imbula (Stoke) - ២៨ លាន​ផោន​
​    ​៧២. Manuel Neuer (Bayern) - ២៨ លាន​ផោន​
​    ​៧៣. Angel di Maria (PSG) - ២៧ លាន​ផោន​
​    ​៧៤. Sadio Mane (Southampton) - ២៧ លាន​ផោន​
​    ​៧៥. Carlos Bacca (AC Milan) - ២៧ លាន​ផោន​
​    ​៧៦. Son Heung-min (Tottenham) - ២៧ លាន​ផោន​
​    ​៧៧. Felipe Anderson (Lazio) - ២៧ លាន​ផោន​
​    ​៧៨. Jamie Vardy (Leicester) - ២៧ លាន​ផោន​
​    ​៧៩. Denis Suarez (Villarreal) - ២៧ លាន​ផោន​
​    ​៨០. Dimitri Payet (West Ham) - ២៦ លាន​ផោន​
​    ​៨១. Leroy Sane (Schalke) - ២៦ លាន​ផោន​
​    ​៨២. Marquinhos (PSG) - ២៦ លាន​ផោន​
​    ​៨៣. Henrikh Mkhitaryan (Dortmund) - ២៦ លាន​ផោន​
​    ​៨៤. Chris Smalling (Man United) - ២៥ លាន​ផោន​
​    ​៨៥. Radja Nainggolan (Roma) - ២៥ លាន​ផោន​
​    ​៨៦. Julian Brandt (Bayer Leverkusen) - ២៥ លាន​ផោន​
​    ​៨៧. Wilfried Zaha (Crystal Palace) - ២៥ លាន​ផោន​
​    ​៨៨. Bernardo Silva (Monaco) - ២៤ លាន​ផោន​
​    ​៨៩. Kostas Manolas (Roma) - ២៤ លាន​ផោន​
​    ​៩០. Gerard Pique (Barcelona) - ២៤ លាន​ផោន​
​    ​៩១. Paco Alcacer (Valencia) - ២៤ លាន​ផោន​
​    ​៩២. Miralem Pjanic (Roma) - ២៤ លាន​ផោន​
​    ​៩៣. Danilo (Real Madrid) - ២៤ លាន​ផោន​
​    ​៩៤. Alessandro Florenzi (Roma) - ២៤ លាន​ផោន​
​    ​៩៥. Jordon Ibe (Liverpool) - ២៣ លាន​ផោន​
​    ​៩៦. Marco Reus (Dortmund) - ២៣ លាន​ផោន​
​    ​៩៧. David Silva (Manchester City) - ២៣ លាន​ផោន​
​    ​៩៨. Joe Hart (Manchester City) - ២៣ លាន​ផោន​
​    ​៩៩. Marcelo (Real Madrid) - ២៣ លាន​ផោន​
​    ​១០០. Jonathan Tah (Bayer Leverkusen) - ២២ លាន​ផោន​៕​

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់