adverise with khmeread Here is why you drink 1 cup of milk with honey every day2

នេះ​ជា​មូលហេតុ​ដែល​អ្នក​គួរតែ​ពិសា​ទឹកដោះគោឆៅ​ជាមួយនឹង​ទឹកឃ្មុំ​មួយ​កែវជា​រៀងរាល់ថ្ងៃ​

​    ​វិន័យ​សម្រាប់​កូនៗ​ដើម្បីឱ្យ​ពួកគេ​ផឹក​ទឹកដោះគោឆៅ​មួយ​កែវ​មុនពេល​ចូល​គេ​មិនត្រូវ​មើលរំលង​នោះទេ ប៉ុន្ដែ​អ្នក​គួរតែ​បន្ថែម​ទឹកឃ្មុំ​មួយ​ស្លាបព្រា​កាហ្វេ​បន្ថែមទៀត​ចូលទៅក្នុង​ទឹកដោះគោឆៅ​នោះ​។​

​    ​ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​ដែល​អ្នកនឹង​ជួបប្រទះ​ប្រសិនបើ​អ្នកទទួលយក​ទម្លាប់​មួយ​នេះ​។​

​    ​* គេង​លក់​ស្រួល​
​    ​ជាតិ​ស្ករ​ច្រើន​អាចធ្វើឱ្យ​រាងកាយ​សកម្ម ប៉ុន្តែ​បើជា​តិ​ស្ករ​ក្នុង​ចំនួន​តិចតួច​វា​នឹង​ជួយ​បិទ​ប្រព័ន្ធ​ប្រសាទ​មួយ​ឈ្មោះថា Orexin ដែលមាន​តួនាទី​ដាស់​រាងកាយ​ឱ្យ​ភ្ញាក់​។ 

​    ​* ជំនួយ​កម្លាំង​
​    ​ទឹកដោះគោឆៅ​មួយ​កែវ​និង​ទឹកឃ្មុំ​ពីរ​ស្លាបព្រា​រៀងរាល់​ព្រឹក​អាច​ជំរុញ​កម្លាំង​របស់​អ្នក​ពេញ​មួយថ្ងៃ​។ ទឹកដោះ​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន កាបូ​អ៊ី​ដ្រា​ត និង​ទឹកឃ្មុំ​។​

​    ​* ពន្យារ​ភាព​ចាស់​
​    ​ការរួមបញ្ចូល​គ្នា​រវាង​ទឹកដោះគោឆៅ​និង​ទឹកឃ្មុំ​គឺ​ប្រយុទ្ធ​ប្រឆាំងនឹង​បាក់តេរី​កាចៗ​ដោយ​ជោគជ័យ ដូច្នេះ​វា​ត្រូវបាន​គេ​ជឿថា​វា​ជះឥទ្ធិពល​ខ្លាំង​លើ​ការ​កម្ចាត់​បាក់តេរី​។​

​    ​* ការរំលាយ​អាហារ​
​    ​ទឹកដោះគោឆៅ​ក្ដៅ​ឧណ្ហៗ​មួយ​កែវ​ជាមួយនឹង​ទឹកឃ្មុំ​បន្តិច អាចជួយ​សម្រាល​ការ​ទល់លាមក ហើមពោះ និង​ជំងឺ​ពោះវៀន​ផ្សេងៗ​ទៀត​។​

​    ​* ជំងឺ​ផ្លូវដង្ហើម​
​    ​ទឹកដោះគោ​ក្ដៅ​ឧណ្ហៗ​ជាមួយ​ទឹកឃ្មុំ​គឺជា​ឱសថ​ដ៏​ល្អឥតខ្ចោះ​សម្រាប់​អ្នក​កើត​ផ្ដាសាយ​និង​ក្អក​។ អ្នក​អាច​ទទួលបាន​ថ្នាំ​ដែល​ល្អ​ជាង​ថ្នាំ​វេជ្ជសាស្ត្រ​ទៅទៀត ដោយសារតែ​គុណសម្បត្តិ​របស់​ទឹកដោះគោឆៅ​និង​ទឹកឃ្មុំ​៕

adverise with khmeread
ប្រភព៖ goodmorningcenter

អ្នកនឹងចូលចិត្ត

មតិយោបល់