adverise with khmeread Capture 9332

តើ​អ្នក​ដឹងថា​ផ្កាក្រចក​រាង​ចំណិត​ព្រះ​ចន្ទ​មានន័យ​ដូចម្តេច​ទេ​?

    ​ផ្កាក្រចក​រាង​ចំណិត​ព្រះ​ចន្ទ​តំបន់​គល់​ក្រចក​គឺជា​ផ្នែក​មួយ​ងាយ​ប៉ះពាល់​បំផុត​ក្នុង​ក្រចក ហើយ​អ្នក​គួរតែមាន​ការប្រុងប្រយ័ត្ន​បំផុត​មិន​ត្រូវឱ្យ​វា​ខូច​ទេ ព្រោះ​វា​អាច​បំផ្លាញ​ក្រចក​របស់​អ្នកជា​អចិន្ត្រៃយ៍​។​

​    ​ចំ​ណិ​ច​ព្រះ​ខែ​ពណ៌​ស​នេះ​ហៅថា Lunula (​ព្រះ​ខែ​តូច​) ហើយ​វា​គឺជា​ផ្នែក​ដ៏​ស្ដើង​មួយ​នៃ​ក្រចក​។​

​    ​Lunula អាច​បង្ហាញ​ព័ត៌មាន​ដ៏​សំខាន់​អំពី​សុខភាព​រួម​របស់​អ្នក​។ ឧទាហរណ៍ តាមរបៀប​ឱសថ​បុរាណ​ចិន​គេ​ជឿថា​សញ្ញា​នៃ Lununa ជា​សញ្ញា​បង្ហាញ​នូវ​ភាពស្លេកស្លាំង​និង​កង្វះ​អាហារូបត្ថម្ភ ខណៈដែល Lunula មាន​រាង​ពណ៌​ខៀវ ឬក៏​ស្លេក​ជា​សញ្ញា​បង្ហាញថា​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​។ ប្រសិនបើ Lunula មាន​ប្រតាក​ដុំៗ នាង​ឬក៏​គាត់​ប្រហែលជា​កើត​ជំងឺ​សរសៃឈាម​បេះដូង​ហើយ​។​

​    ​ផ្កាក្រចក​រាង​ចំណិត​ព្រះ​ចន្ទ​ជាធម្មតា​បង្ហាញ​ពី​បញ្ហា​ក្នុង​ការរំលាយ​អាហារ ដែល​អាច​កើតឡើង​ដោយសារ​ការរំលាយ​អាហារ​យឺត និង​ផ្ទុក​ជាតិពុល​ក្នុង​ខ្លួន​ច្រើន​៕

adverise with khmeread
ប្រភព៖ healthylifeidea

អ្នកនឹងចូលចិត្ត

មតិយោបល់