adverise with khmeread Switzerland tunnel

ផ្លូវ​រថភ្លើង​ក្រោម​ដី​ជ្រៅ​បំផុត​និង​វែង​បំផុត​របស់​ពិភពលោក​ទើបតែ​បើក​ឱ្យប្រើ​ប្រាស់​

​    ​ភាព​អស្ចារ្យ​ដ៏​ធំ​បំផុត​របស់​វិស្វកម្ម​នៃ​សតវត្សរ៍​ទី ២១ នៅ​ទីបំផុត​បាន​លេច​ជា​រូបរាង​ហើយ​។​

​    ​ផ្លូវ​រថភ្លើង​ក្រោម​ដី​ឈ្មោះ Gotthard Base Tunnel ដែលមាន​ប្រវែង​វែង​និង​ជ្រៅ​បំផុត​របស់​ពិភពលោក ត្រូវបាន​បើក​ឱ្យ​ដំណើរការ​កាលពី​ថ្ងៃទី ១ មិថុនា​នៅ​តំបន់ភ្នំ​អាល់ ប្រទេស​ស្វ៊ី​ស​។ វា​ផ្ដល់នូវ​ប្រសិទ្ធ​ភាពមិន​ធ្លាប់មាន​ពីមុនមក​សម្រាប់​អ្នកធ្វើដំណើរ​និង​ទំនិញ ដែល​ចល័ត​រវាង​ភាគ​ជើង​និង​ខាងត្បូង​អឺរ៉ុប​។ ជំនួស​ឱ្យ​ការដឹកជញ្ជូន​តាម​រថ​យន្ត​ដឹកទំនិញ​ឆ្លងកាត់​ជួរ​ភ្នំ​អាល់ ឥឡូវ​អ្នកធ្វើដំណើ​ធ្វើដំណើរ​ទៅ​ត្រង់​តាមរយៈ​រថភ្លើង​ល្បឿន​លឿន​ឆ្លងកាត់​តំបន់​នេះ​ប្រកបដោយ​ផាសុកភាព​។​

​    ​គម្រោង​នេះ​ប្រើពេល​រយៈពេល ១៧ ឆ្នាំ និង​ទឹកប្រាក់ ២៣ ពាន់​លាន​ដុល្លារ​។ នៅ​ចុងបញ្ចប់ កម្មករ ៩ នាក់​បាន​ស្លាប់​អំឡុងពេល​សាងសង​ផ្លូវ​ក្រោម​ដី​នេះ​៕

ប្រភព៖ Insider

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់