adverise with khmeread 160527151607 north korea fake facebook 780x439

Facebook កូរ៉េខាងជើង​ទើប​បើក យុវជន​ម្នាក់ Hack បាន​ទៅហើយ​!

​    ​នរណាម្នាក់​ក្នុងប្រទេស​កូរ៉េខាងជើង​បាន​បង្កើត Facebook កូនកាត់​មួយ ហើយ​វា​ត្រូវបាន​គេ Hack កាលពី​ថ្ងៃទី ២ មិថុនា​ម្សិលមិញ​នេះ​។​

​    ​វា​ត្រូវបាន​គេ Hack ដោយ​បុរស​ម្នា​ក់វ័យ ១៨ ឆ្នាំ មកពី​ប្រទេស​ស្កុ​តឡែ​ន​ឈ្មោះ Andrew McKean ដោយបាន​ចូលទៅ​កន្លែង​គ្រប់គ្រង​ផេ​ករ​បស់ Facebook កូនកាត់ និង​ចេញ​នូវ​កន្លែង​ឱ្យ​វាយ​លេខ​កូដ​និង​ឈ្មោះ​គណនី​ទម្រង់​ពេញ​។​

​    ​វេ​ប​សាយ Facebook កូនកាត់​នោះ​បច្ចុប្បន្នកំពុង Offline​។ នៅពេល​វា Online វេ​ប​សាយ​នេះ​លេចឡើង​ដោយ​ប្រើ​នូវ phpDolphin ជា​កម្មវិធី​មួយ​តម្លៃ​តែ ៤៣ ដុល្លារ​ប៉ុណ្ណោះ ហើយ​វា​អនុញ្ញាតឱ្យ​អ្នកណាម្នាក់​បង្កើត​វេ​ប​សាយ​បណ្ដាញ​សង្គម​មួយ​បាន​យ៉ាង​ងាយ​។​

​    ​ផេ​ក​កន្លែង​គ្រប់គ្រង​គឺជា Demo ប្រើ​នូវ ឈ្មោះ​គណនី "admin" និង​លេខ​សម្ងាត់ "password" សម្រាប់​ចូល ហេតុនេះហើយ​ទើប​អាច Hack ចូល​បាន​ងាយៗ​យ៉ាងនេះ​៕

adverise with khmeread
ប្រភព៖ techinsider

មតិយោបល់