adverise with khmeread 1

នៅពេល​មាន​បញ្ហា​ច្រើន​ក្នុង​ជីវិត ត្រូវ​ចាំ​រាល់​រឿង​ទាំងអស់នេះ​

    ​១. ​អ្នក​មិន​ឯកា​ទេ មនុស្ស​រាល់គ្នា​សុទ្ធ​តែមាន​ថ្ងៃ​អាក្រក់​ដូចគ្នា​។​
​    ​២. ​ថ្ងៃស្អែក​គឺជា​ថ្ងៃ​ថ្មី ដូចនេះ​អ្វីៗ​ដែល​បាន​កើតឡើង​ក្នុងថ្ងៃនេះ​នឹង​ក្លាយជា​អតីតកាល​។​
​    ​៣. យើង​ទាំង​គ្នា​សុទ្ធតែ​បាន​បាត់បង់​របស់​និង​មនុស្ស​ដែល​យើង​ស្រឡាញ់ ប៉ុន្តែ​ក្រោយ​ភ្លៀង​មេឃ​នឹង​ស្រឡះ​។​
​    ​៤. អ្នក​នៅមាន​ជីវិត​នៅឡើយ​ទេ​។​
​    ​៥. អ្នក​ស័ក្តិសម​ទទួលបាន​ជីវិត​ប្រសើរ​ជាង​នេះ​។​
​    ​៦. ពេលវេលា​នឹង​ព្យាបាល​អ្វីៗ​ទាំងអស់​។​
​    ​៧. រម្លឹក​តែ​រឿង​ល្អៗ​ក្នុង​ជីវិត​។ 
​    ​៨. ​ភាព​តានតឹង និង​ការបាក់​ទឹកចិត្ត​មិនមែនជា​រឿង​គួរឱ្យ​អាម៉ាស​នោះទេ បើ​កើតឡើង​ទទួល​យកទៅ​។ 
​    ​៩. ​អ្នក​ត្រូវ​ចាំ​ថា អ្នក​នៅតែមាន​មនុស្ស​ដែល​ខ្វល់​និង​ស្រឡាញ់​អ្នកជា​និច្ច​។​
​    ​១០. ហាម​ដាច់ខាត​ប្រៀបធៀប​ខ្លួន​អ្នក​ទៅនឹង​អ្នកដទៃ​។​
​    ​១១. ៤០ ឆ្នាំក្រោយ​គិត​ចាប់ពី​ឥឡូវ លោកអ្នក​នឹងមិន​ស្តាយ​នំ​មួយ​ដុំ​ដែល​មិនបាន​ញ៉ាំ​នោះទេ​។​
​    ​១២. កុំ​លាក់​អារម្មណ៍​អវិជ្ជមាន​របស់​អ្នក ត្រូវ​និយាយ​ជាមួយ​នរណាម្នាក់​ទើបបាន​។ 
​    ​១៣. ថ្ងៃនេះ​ប្រហែលជា​មិនមែន​ថ្ងៃ​របស់​អ្នក ប៉ុន្តែ​នៅ​ថ្ងៃស្អែក​ប្រហែលជា​ថ្ងៃ​ដ៏​ពិសេស​បំផុត​នៅក្នុង​ជីវិត​របស់​អ្នក​។​
​    ​១៤. សាក់​ឡូ "​យើង​ត្រូវ​គិត​ឱ្យ​ច្រើនតែ​ត្រូវដាក់​អារម្មណ៍​ឱ្យ​តិច​លើ​វា​បាន​ហើយ​"​។ 
​    ​១៥. ការ​សើច​សប្បាយ​ជួយ​ពន្យារ​ជីវិត​របស់​អ្នក ដូច្នេះ​ចាំ​អី​ទៀត ម៉េច​ក៏​មិន​ចាប់ផ្តើម​សើច​ទៅ​!
​    ​១៦. រក​មនុស្សម្នា​ក់មក​ឱប​ដើម្បី​បំបាត់​ទុក​។​
​    ​១៧. យើង​រស់នៅក្នុង​ពិភពលោក​ដ៏​មានន័យ​។​
​    ​១៨. ចាប់ផ្តើម​កើតទុក្ខ​ដោយ​គ្មាន​ហេតុផល មិន​មានន័យថា អ្នក​ឆ្កួត​នោះទេ​។​
​    ​១៩. ថ្ងៃ​អាក្រក់​មិនកើត​ឡើងជា​រៀងរហូត​នោះទេ​។​
​    ​២០. អ្នក​អាច​បំភ្លេច​ចំណង​ស្នេហ៍​មិន​សមប្រកប ដោយ​ប្រើ​ពេលវេលា​។​
​    ​២១. អ្នកនឹង​នៅតែមាន​មនុស្ស​ស្រឡាញ់​ជាថ្មី​ម្តងទៀត​។​
​    ​២២. អ្នក​អាចមាន​អ្វីៗ​ដែល​ល្អ​បំផុត​ក្នុង​ជីវិត​តាមចិត្ត​ចង់​។ 
​    ​២៣. ជួនកាល អ្វីដែល​អ្នកត្រូវការ​នោះ​គឺ​ការ​ឱប​ពី​អ្នកដទៃ​។​
​    ​២៤. សូម្បីតែ Beyonce ក៏មាន​ថ្ងៃ​ស៊យ​ដែរ​។​
​    ​២៥. ចៀស​ឱ្យ​ឆ្ងាយ​ពី​មនុស្ស​អវិជ្ជមាន​។​
​    ​២៦. កុំឱ្យ​សុបិន​អាក្រក់​ពី​អតីតកាល​មក​យារ​យី​ជីវិត​របស់​អ្នកនា​ពេលបច្ចុប្បន្ន​។​
​    ​២៧. Martin Luther King៖ "​ទាល់តែ​នៅ​កន្លែង​ងងឹត​ទើប​មើលឃើញ​ផ្កាយ​"​។​
​    ​២៨. កុំ​ភ្លេច​ឱ្យសោះ​ថា ជីវិត​របស់​អ្នក​ពិតជា​មានតម្លៃ​និង​អស្ចារ្យ​ខ្លាំងណាស់​។​
​    ​២៩. ការឈឺចាប់​កើតឡើង​តែមួយ​ភ្លែត​ប៉ុណ្ណោះ មិនអាច​កើតឡើង​យូរ​បានទេ​។​
​    ​៣០. អ្នកជា​មនុស្ស​អស្ចារ្យ​។ កុំ​ទុកឱ្យ​ថ្ងៃ​ស៊យ​តែមួយ​ថ្ងៃ​បំផ្លាញ​អនាគត​របស់​អ្នក​៕

adverise with khmeread
ប្រភព៖ supertastyrecipes

អ្នកនឹងចូលចិត្ត

មតិយោបល់