1

វិធី​ទាំង ៩ នេះ​អាច​ប្រាប់ថា​តើ​មនុស្ស​ម្នាក់​នោះ​ស្រឡាញ់​អ្នក​ពិត​ឬក៏​អត់​!

​    ​មនុស្ស​គ្រប់គ្នា​តិចតួចស្តួចស្តើង​តែងតែ​ចំណាយពេល​រិះគិត​ពិចារណា​ថា​តើ​មនុស្ស​ម្នាក់​នោះ​ស្រឡាញ់​ខ្លួន​ពិត​ប្រា​ដក និង​ស្រឡាញ់​អស់ពី​បេះដូង​ឬក៏​អត់​។ វា​ពិតជា​លំបាក​ណាស់​ដើម្បី​កំណត់​ដឹងថា​តើ​មនុស្ស​ម្នាក់​នោះ​ពិត​ជាមាន​អារម្មណ៍​ដូច​ទៅនឹង​អារម្មណ៍​របស់លោក​អ្នក​។ 

​    ​ខាងក្រោម​នេះ​គឺជា​អ្វីដែល​លោកអ្នក​គួរកត់សម្គាល់ នៅពេល​រកមើល​ថា​តើ​មនុស្ស​ម្នាក់​នោះ​ស្រឡាញ់​លោកអ្នក​ពិតប្រាកដ​ឬក៏​អត់​។ 

​    ​១. ពួកគេ​មិន​អាត្មានិយម​ពេល​រួមដំណេក​ជាមួយគ្នា​
​    ​- ប្រសិនបើ​ដៃគូ​របស់​អ្នក​ពិតជា​ស្រឡាញ់​អ្នក​មែន ពួកគេ​នឹង​ផ្តោតលើ​ភាព​ត្រេកត្រអាល​របស់​អ្នក និង​បំពេញ​វា​ជូន​អ្នក ជាជាង​សប្បាយ​តែម្នាក់ឯង​។ 

​    ​២. ពួកគេ​នឹង​បញ្ឈប់​អ្នក​ពី​ការធ្វើ​រឿង​ដែល​គ្មាន​ហេតុផល​
​    ​- ពួកគេ​នឹង​បញ្ឈប់​លោកអ្នក​ពី​ការធ្វើ​សេចក្តីសម្រេចចិត្ត​ប្រកបដោយ​គ្រោះថ្នាក់ និង​ប្រកបដោយ​ភាពមិនប្រាកដប្រជា​។ 

​    ​៣. ពួកគេ​យល់​មូល​ហេតុដែល​លោកអ្នក​មិន​ព្រម​លើក​ទូរស័ព្ទ​របស់គេ​
​    ​- ពួកគេ​យល់​បំផុត​ចំពោះ​រឿងនេះ និង​មានការ​អត់ធ្មត់​ខ្ពស់​។ ពួកគេ​ជឿជាក់​លើ​អ្នក បើទោះបីជា​មិនអាច​ទទួល​ទូរស័ព្ទ​ពួកគេ​ភ្លាមៗ​ក៏ដោយ​។ 

​    ​៤. ពួកគេ​ក្លាយជា​វេជ្ជបណ្ឌិត​ផ្ទាល់ខ្លួន​របស់​អ្នក​
​    ​- នៅពេល​អ្នក​មិន​ស្រួលខ្លួន ពួកគេ​នឹង​ចាប់ផ្តើម​ធ្វើឱ្យ​អ្នក​លេបថ្នាំ​ឱ្យ​ទាល់តែ​បាន និង​ទទួលទាន​អាហារ​ត្រឹមត្រូវ​។ 

​    ​៥. គំនិត​យល់​របស់​អ្នក​សំខាន់​ចំពោះ​ពួកគេ​
​    ​- បើទោះបី​ជាមាន​ជំនឿ​និង​គំនិត​ខុសគ្នា ប៉ុន្តែ​យោបល់​របស់​អ្នកនឹង​ត្រូវបាន​គោរព មិន​ថា​អ្នក​យល់ស្រប ឬ​មិន​យល់ស្រប​នោះឡើយ​។ 

​    ​៦. ពួកគេ​នឹង​ទុកឱ្យ​អ្នកធ្វើ​រឿង​គ្រប់យ៉ាង​ដែល​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​រីករាយ​
​    ​- រាល់​រឿង​ដែល​អាចធ្វើឱ្យ​អ្នក​ញញឹម​បាន ពួកគេ​នឹងមិន​បដិសេធ​នោះទេ​។ 

​    ​៧. តែង​ស្តាប់​អ្នកជា​និច្ច​
​    ​- ត្រចៀក​ពួកគេ​នឹង​ចាំ​ត្រង​នូវ​អ្វីដែល​អ្នក​និយាយ​ជានិច្ច​។ ពួកគេ​នឹង​ក្លាយជា​ស្មា​ដែល​ទុកឱ្យ​អ្នក​ផ្អែក និង​ខ្នើយ​សម្រាប់​អ្នក​យំ​។ 

​    ​៨. មិន​ខ្លា​ចនឹង​ឱ្យ​ពិភពលោក​ដឹងថា​តើ​ពួកគេ​ស្រឡាញ់​អ្នក​ប៉ុនណា​!
​    ​- ពួកគេ​នឹង​ប្រាកដជា​និច្ច​ថា អ្នកនឹង​តែងតែ​ស្តាប់​ឮថា​តើ​ពួកគេ​ស្រឡាញ់​អ្នក​ប៉ុនណា​។ 

​    ​៩. មិន​ប្តូរ​ឥរិយាបថ​ផ្សេង​នៅ​ចំពោះមុខ​មិត្តភក្តិ និង​គ្រួសារ​របស់​អ្នក​
​    ​- ពួកគេ​ជា​មនុស្ស​ដដែល មិន​ថា​ជួប​នរណាម្នាក់​ដែល​ឈរជុំវិញ​ខ្លួន​អ្នក​នោះទេ​។ ពួកគេ​មិន​ខ្លាច​ក្នុង​ការបង្ហាញ​ធាតុពិត​របស់​ពួកគេ​នោះឡើយ​៕

ប្រភព៖ supertastyrecipes

អ្នកនឹងចូលចិត្ត

មតិយោបល់