adverise with khmeread 0

ទឹកក្រឡុក​សម្បូរ​ប្រូតេអ៊ីន​មួយ​នេះ​ពិសា​មួយ​កែវ​រាល់​ព្រឹក​ធ្វើឱ្យមាន​អារម្មណ៍​ឆ្អែត​ពេញ​មួយថ្ងៃ​

    ​នៅពេល​ទទួលទាន​អាហារ​ពេលព្រឹក​រួច មនុស្ស​ជាច្រើន​តែង​ពិសា​ភេសជ្ជៈ​ធម្មតា​ដើម្បី​លាង​មាត់​។ ប៉ុន្តែ​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយមក គេ​មាន​អារម្មណ៍​ឃ្លាន​ម្តងទៀត​ដោយសារ​ភេសជ្ជៈ​ខ្លះ​មិនសូវមាន​ប្រូតេអ៊ីន​។ ដូច្នេះ​ក្រោយ​បាយ​ព្រឹក​រួច លោកអ្នក​គួរ​ជ្រើស​យក​ភេសជ្ជៈ​ដែលមាន​ប្រូតេអ៊ីន​ខ្ពស់​ដើម្បី​រក្សាខ្លួន​អ្នក​ឱ្យមាន​កម្លាំង​ពេញ​មួយថ្ងៃ​តែម្តង​។​

​    ​* ទឹកក្រឡុក​ស្វាយ​ការ៉ុត​ស្រស់​
​    ​ស្វាយ​គឺជា​ផ្លែឈើ​កំពូល​ដែល​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន​ជាង ២០ ប្រភេទ​និង​សារធាតុ​រ៉ែ​។​

​    ​* គ្រឿងផ្សំ​
​    ​- ទឹកដោះគោ​អាល់​ម៉ុង ១ កែវ​
​    ​- បឺ​រអា​ល់​ម៉ុង ១,៥ ស្លាបព្រា​បាយ​
​    ​- ការ៉ុត​ចិញ្ច្រាំ​កន្លះ​កែវ​
​    ​- ស្វាយ​ទុំ ៣/៤ នៃ​កែវ​
​    ​- ទឹកកក ៥ ដុំ​

​    ​* វិធី​ធ្វើ​
​    ​- ក្រឡុង​គ្រឿងផ្សំ​ទាំងនេះ​ចូលគ្នា​និង​ពិសា​វា​ជាការ​ស្រេច​។ ភេសជ្ជៈ​នេះ​មាន​ផ្ទុក​នូវ​កាល់​ឡូរី​ចំនួន ២៩០ និង​ប្រូតេអ៊ីន ៩ ក្រាម​៕

adverise with khmeread
ប្រភព៖ fitnessmagazine

អ្នកនឹងចូលចិត្ត

មតិយោបល់