adverise with khmeread Cb1164d1 459c 4d8e 94f3 8603d5cc4bf1

ប៉ូលិស​ស្រុក​ភ្នំព្រឹក​ឃាត់​ស្ត្រី​ម្នាក់​ជាមួយ​ថ្នាំញៀន​៨៣​គ្រាប់​

    បាត់ដំបង ៖ ជនសង្ស័យ​ជា​ស្ត្រី​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ភ្នំព្រឹក​ឃាត់ខ្លួន​នា​ថ្ងៃទី​០២ ​មិថុនា​ ឆ្នាំ​២០១៦ វេលា​ម៉ោង ១១​ស្ថិតនៅ​ក្រុមទី ០៦ ភូមិ ទួល ឃុំ បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង។​

    ប៉ូលិស​និយាយថា កម្លាំង​ជំនាញ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ភ្នំព្រឹក ដឹកនាំ​បញ្ជា​ដោយ​លោក​វរ​:​សេនីយ៍​ទោ សុង សុភ័ក្ត្រ អធិការ​ប៉ូលិស​ស្រក​ភ្នំព្រឹក​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​បារាំង​ធ្លាក់ បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ ចែកចាយ រក្សាទុក សង្ស័យ​មាននូវ​សា​ធាតុ​ញៀន​ឈ្មោះ ហ៊ុន បឿន  ភេទ​ស្រី អាយុ ៥៥​ឆ្នាំ រស់នៅ ភូមិ ឃុំ​ខាងលើ ដកហូត គ្រាប់​ថ្នាំ​ពណ៌​ផ្កាឈូក​សញ្ញា​ WY ចំនួន ៨៣​គ្រាប់ បំពង​សម្រាប់​ដាក់​ថ្នាំញៀន​ចំនួន ០១. ថង់​ប្លា​ស្ទិ​ច​កឹ​ប​មាត់ ពណ៌​ខៀវ ចំនួន ០១. និង​កញ្ចប់​បារី ខេ​ម​បូ សម្រាប់​ដាក់​គ្រឿងញៀន​ចំនួន ០៥​កញ្ចប់។​

    ករណី​ខាងលើនេះ សមត្ថកិច្ច​ប៉ូលិស​បាន​កសាង​សំណុំរឿង និង​បញ្ជូន​ខ្លួន​ជនសង្ស័យ ទៅ​ការិយាល័យ​ជំនាញ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់