adverise with khmeread 98e41484 486d 4eaf bf0d 1fc9a64ff05f

ជ្រក​ភ្លៀង​ក្រោម​ដើមឈើ​និ​យា​យា​ទូរស័ព្ទ​រន្ទះបាញ់​ស្លាប់​

    បាត់ដំបង ៖ ស្ត្រី​ម្នាក់​ជួប​គ្រោះធម្មជាតិ​ដល់​ស្លាប់​កាលពី​វេលា​ម៉ោង​៣ ​និង​៣០​នាទី ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៦ កន្លងទៅនេះ នៅ​ចំណុច​ចម្ការ​កប្បាស់​ចាស់​ស្ថិតក្នុង​ភូមិ​គីឡូ​៣៨ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង ខណៈ​គាត់​ឈប់​ជ្រក​ភ្លៀង​និយាយ​ទូរស័ព្ទ។​

    ប៉ូលិស​និយាយថា មាន​ភ្លៀង​ធ្លាក់​មួយ​មេ​លាយ​ខ្យល់​រន្ទះ​បណ្តាល​មាន​រន្ទះបាញ់​ត្រូវ​អ្នកធ្វើដំណើរ​ម្នាក់​ស្លាប់ ខណៈ​ស្ត្រី​ម្នាក់​កំពុង​ជ្រក​ភ្លៀងហើយ​និយាយ​ទូរស័ព្ទ​លើ​ចិញ្ចើមផ្លូវ។​

    ប៉ូលិស​បន្តថា អ្នកស្លាប់​ឈ្មោះ សោម សឿន ភេទ​ស្រី ​អាយុ​៥៧​ឆ្នាំ​ រស់នៅ​ភូមិ​ក្រពើ​ត្បូង​ ឃុំ​ភ្នំ​សំពៅ ​ស្រុក​បាណន់​។ បច្ចុប្បន្ន​គាត់​ស្នាក់នៅ​ធ្វើ​ចំការ​នៅ​ភ្នំ​វាល​ចាប​ត្រូវបាន​ក្រុមគ្រួសារ យក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់