50c73a93 c93a 4729 9f6a d15092826ea5 %281%29

ប៉ូលិស​ស្រុក​សំ​រោងទង​ឃាត់​មុខសញា​ចែកចាយ​គ្រឿងញៀន​២​នាក់​ និងបុរសម្នាក់ទៀត

    កំពង់ស្ពឺ ៖ កម្លាំង​ប៉ូលិស​ស្រុក​សំរោង​ទង​បាន​ឃាត់​មុខសញា​ចែកចាយ​ញ្រឿ​ង​ញៀន​ចំនួន​ ២ ​នាក់​នៅវេលា​ម៉ោង​០១ និង៣០​នាទី​រសៀល ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៦​។

    ប៉ូលិស​និយាយថា ជនសង្ស័យ ទី១-ឈ្មោះ សិន ភា​រិ​ន ភេទប្រុស អាយុ​២៧ឆ្នាំ រស់នៅភូមិ​វាល​វ​ងើ ឃុំ​សែន​ដី ស្រុក​សំរោង​ទង​ នឹង​ដកហូត​ថ្នាំញៀន ២៣ ​កញ្ចប់​តូច និង​សម្ភារៈ​សម្រាប់​ចែកចាយ​មួយចំនួនទៀត​ និងទី២​-ឈ្មោះ ឈៀង ម៉េ​ង​ហុក ប្រុស៣៣​ឆ្នាំ​ រស់នៅ​ភូមិ​វាល​វង សែន​ដី ដកហូត​សម្ភារៈ​សម្រាប់​ចែកចាយ​មួយចំនួន។​

    បន្ទាប់មក​ធើ្វ​ការ​ឆែក​ឈ្មោះ ម៉ែន ណុប ភេទប្រុស ​អាយុ​៣២​ឆ្នាំ រស់នៅភូមិ​បឹង​ប្រស្រែ ឃុំ​ព្រៃ​ញាតិ ស្រុក​គង​ពីសី​រកឃើញ ស្លាក លេខ​ម៉ូតូ​កប់​ដី​ខាងត្បូង​ផ្ទះ ចំនួន១២ និង​នៅក្នុង​ផ្ទះ ២ និង​ស្លាក​លេខ រថយន្ត ២ ​និង​រថយន្ត​កាមរី​បា​ឡែ​នព​ណ៌​ស ១ ​គ្រឿង ស្លាក​លេខ 2A-0039 កោះកុង និង​កាត​គ្រី​ម៉ូតូ​ចំនួន១៦​ទៀត​៕

មតិយោបល់