adverise with khmeread 7b530887 c9ab 4fe2 955b dad99524abd4

បុរស​ម្នាក់​ប្រើ​កាំភ្លើង​ជ័រ​គំរាម​ប្រជា​ការពារ ត្រូវ​អាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ ធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ បន្ទាប់ពី បម្រុង​ដក​កាំភ្លើង​ជ័រ​គំរាម​ប្រជា​ការពារ ខណៈ​ចុះទៅ​ឃាត់​រថយន្ត​ដឹក​គ្រឿង​សង្ហារ​រឹម​របស់ខ្លួន ប៉ុន្តែ​កម្លាំង​អាវុធហត្ថ​មិន​បញ្ចេញ​ឱ្យ​អ្នក​សារព័ត៌មាន​ដឹង​ឡើយ។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ និង​៣០​នាទី​ល្ងាច ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៦ ចំណុច​មុខ​ស្ថានីយ៍​ប្រេង​ឥ​ន្ឋ​នៈ​តេ​លា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ។​

    ប្រភព​ព័ត៌មាន​ពី​ប្រជា​ការពារ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​កម្លាំង​ប្រជា​ការពារ​បាន​ប្រទះឃើញ​រថយន្ត​កូរ៉េ​ធុន​ធំ​ដឹក​គ្រឿង​សង្ហា​រឹម​១​គ្រឿង បើក​ដឹក​ចេញពី​ម្តុំ​ក្រោយ​ព្រះបរមរាជវាំង មិនទាន់​ដល់​ម៉ោង​ឆ្លងកាត់ ក៏បាន​ហៅ​ឱ្យ​ឈប់។​

    ពេលនោះ​បុរស​ខាងលើ​បាន​ចុះមក​ប្រើប្រាស់​ពាក្យ​និយាយ​មិន​សមរម្យ និង​បញ្ចេញ​អាកប្បកិរិយា​ច្រ​ង៉េ​ង​ច្រ​ង៉ាង ដោយបាន​ទាស់​ពាក្យសម្តី​គ្នា​ទៅវិញទៅមក។​

    ប្រភព​បន្តថា ពេលនោះ​បុរស​ខាងលើ​បាន​បម្រុង​ទាញ​កាំភ្លើង​ដែល​នៅ​ចង្កេះ​បំណង​គំរាម ប៉ុន្តែ​ត្រូវបាន​ប្រជា​ការពារ​ស្ទុះ​ទៅ​ឃាត់​ឱ្យ​និយាយ​គ្នា​សិន និង​បាន​ទំនាក់ទំនង​ទៅ​កម្លាំង​អាវុធហត្ថ ចុះ​ធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ​ផងដែរ។​

    ក្រោយមក​បុរស​ដែល​បម្រុង​ដក​កាំភ្លើង​ម្នាក់​នោះ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ ធ្វើការ​ឃាត់ខ្លួន​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ ដើម្បី​ធ្វើការ​សួរនាំ​ទើប​ដឹងថា​ជា​កាំភ្លើង​ជ័រ។​

    នៅក្នុង​ហេតុការណ៍​ខាងលើនេះ កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​ហាក់ដូចជា​មានការ​លាក់​​បាំង​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​ដោយ​មិនឱ្យ​ផ្តិត​យក​រូបភាព និង​សួរ​នាំនៅ​ដើមហេតុនោះឡើយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់