adverise with khmeread 0

តារា​ស្រី​បូលីវូដ​បួន​នាក់​ដែល​រំពឹង​មានកូន​ឆ្នាំនេះ​

១. នាង Genelia D’Souza

​    ​នេះ​នឹង​ក្លាយទៅជា​កូន​ទី​ពីរ​របស់ Riteish Deshmukh និង Genelia D’Souza ដែល​កូនប្រុស Riaan Ritesh Deshmukh ដំបូង​របស់​ពួកគេ បាន​ប្រសូត្រ​នៅក្នុង​ខែវិច្ឆិកា​ឆ្នាំ ២០១៤​។

​    ​Genelia មើលទៅ​ហាក់ដូចជា​រីករាយ​ជាខ្លាំង​ជាមួយនឹង​ការ​កម្រើក​របស់​កូន​ក្នុង​ផ្ទៃ ជាមួយនឹង​ទឹកមុខ​ដ៏​ស្រស់បំព្រង​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​។​

២. នាង Mira Rajput

​    ​Shahid Kapoor និង Mira Rajpu បានរៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ដ៏​អ​ធឹ​ក​អធម​មួយ​ដែល​ធ្វើឱ្យ​កក្រើក​ពេញ​បណ្តាញសារព័ត៌មាន​ឥណ្ឌា​ក្នុង​ឆ្នាំ ២០១៥​។​

​    ​ហើយ​នាពេល​បច្ចុប្បន្ននេះ​ប្តី​ប្រពន្ធ​ទាំងពីរ​នេះ​ក៏បាន​នឹង​រំពឹង​ទទួលបាន​សមាជិក​ថ្មី​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ជា​លើកដំបូង​របស់​ពួកគេ​ផងដែរ​។​

3. នាង Geeta Basra

​    ​Geeta Basra បាន​ចង​ចំណងអាពាហ៍ពិពាហ៍​ជាមួយនឹង​តារា​កីឡា Cricket លោក Harbhajan Singh ក្នុង​ខែតុលា ឆ្នាំ​២០១៥ ដែល​នោះ​គឺជា​ពិធី​អាពាហ៍ពិពាហ៍​ធំជាងគេ​បំផុត​របស់​វប្បធម៌ Punjabi ។​

​    ​បើទោះបីជា​ប្តី​ប្រពន្ធ​នេះ​មិនបាន​បញ្ជាក់​ទៅលើ​របាយការណ៍​នៃ​ការ​មាន​ផ្ទៃពោះ ប្រភព​មួយចំនួន​បាន​អះអាងថា Geeta ប្រាកដជា​រំពឹង​នឹងមាន​កូន​ដំបូង​របស់​នាង​នៅ​ឆ្នាំនេះ​។​

៤. នាង Shreya Ghoshal

​    ​Shreya Ghoshal បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយនឹង​មិត្ត​កុមារភាព​របស់​នាង Shiladitya Mukhopadhyaya នៅក្នុង​ពិធី​រៀបការ​លក្ខណៈ​ឯកជន​មួយ​ក្នុង​ឆ្នាំ ២០១៥​។

​    ​ក៏ដូចជា Geeta និង Harbhajan ពួកគេ​ទាំងពីរ​មិនទាន់​បញ្ជាក់​ទៅ​ព័ត៌មាន​ចចាមអារ៉ាម​នៃ​ការ​មាន​ផ្ទៃពោះ​នោះឡើយ​។ ប៉ុន្តែ​ការ​ធ្លោយ​សម្តី​របស់​នាង វា​ហាក់ដូចជា​បញ្ជាក់​រឿងរ៉ាវ​ទាំង​នោះបាន​យ៉ាងច្បាស់​រួច​អស់ហើយ​ថា​នាង​នឹង​មានកូន​ឆ្នាំនេះ​៕

adverise with khmeread
ប្រភព៖ បូលីវូដ

មតិយោបល់