adverise with khmeread 1

ង៉ក់​ងរ​ម្ល៉េះ​ម្ចាស់​ក្សត្រិយ៍​! ជិវិត​អា​ពា​ហ៍​អា​ពា​ហ៍​ជាង​ពីរ​ឆ្នាំ​របស់ Vanness Wu និង​ទាយាទ​ស្រី​សិង្ហ​បុរី Arissa នៅតែ​រង្គោះរង្គើ​ដូច​គូស្នេហ៍​យុវវ័យ​

​    ​Vanness Wu និង​ទាយាទ​ស្រី​សិង្ហ​បុរី Arissa Cheo បាន​រៀបការ​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​មកហើយ ដែល​ជីវិត​អាពាហ៍ពិពាហ៍​របស់​ពួកគេ​ត្រូវ​ទទួលបាន​មកវិញ​ជាមួយ​ពាក្យ​ចចាមអារ៉ាម​នៃ​ភាព​រង្គោះរង្គើ​ឥត​ស្រាកស្រាន្ត​។​

​    ​កាលពី​ខែសីហា​ឆ្នាំមុន ប្តី​ប្រពន្ធ​នេះ​មាន​ជម្លោះ​លើ​បណ្តាញ​សង្គម Instagram ហើយ​បន្ទាប់មក​ពួកគេ​បាន Unfollow គ្នា​ទៅវិញទៅមក​ទៀតផង​។​

​    ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​តៃវ៉ាន់ វា​កន្លងទៅ​អស់​រយៈពេល ៩​ខែ​ហើយ​ក្រោយ​ការឈ្លោះប្រកែក​របស់​ពួកគេ ដែល​បច្ចុប្បន្ន​ពួកគេ​ទាំងពីរ​នៅតែ​មិនមែនជា Friend នៅឡើយ​នោះទេ​នៅលើ​បណ្តាញ​សង្គម​។​

​    ​កាលពីពេល​ថ្មីៗ​នេះ Vanness កំពុង​មមាញឹក​ក្នុង​ការថត​ខ្សែភាពយន្ត​ក្នុង​ទីក្រុង​ប៉េកាំង ខណៈដែល Arissa ហាក់​មមាញឹក​ខ្លាំង​ក្នុងការ​គ្រប់គ្រង​អាជីវកម្ម​ម៉ូដ​សម្លៀកបំពាក់​របស់​នាង​នៅ​សិង្ហ​បុរី​។ ប្តី​ប្រពន្ធ​ទាំងពីរ​នេះ​តែងតែ​ទាក់ទង​គ្នា​ជា​ញឹកញាប់​នៅលើ Instagram ប៉ុន្តែ​គេ​មិន​បានឃើញ​ធ្វើបែបនេះ​ទៀតឡើយ​នៅលើ Profile របស់​ពួកគេ​ក្នុងអំឡុង​រយៈពេល ៩​ខែ​កន្លងមកនេះ​។​

​    ​អ្នកចាត់ការ​ទូទៅ​រប​ស់ Vanness បាន​បញ្ជាក់ថា​អ្នក​ទាំងពីរ​គឺ​នៅតែ​ស្ថិតនៅក្នុង​ចំណងអាពាហ៍ពិពាហ៍​។ យោងទៅលើ​ពាក្យសម្តី​របស់​មិត្ត​របស់​ពួកគេ ទាំង Vanness និង Arissa គឺមាន​បុ​ក្គ​លិ​ក​លក្ខណៈ​ស្រដៀង​គ្នា ហើយ​ភាគច្រើន Vanness តែងតែ​សុខចិត្ត​ចុះចាញ់​នាង​។ ជា​ញឹកញាប់ Vanness នៅ​ស្ងៀម​ដើម្បី​ការពារ Arissa ។​

​    ​ហើយ​បច្ចុប្បន្ន Vanness ក៏បាន​សរសេរ​អត្ថបទ​សម្រាប់​ចម្រៀង​ថ្មី Between You and Me របស់គាត់​ផងដែរ ដែល​វា​ត្រូវបាន​គេ​និយាយថា​ជាការ​សបញ្ជាក់​ឱ្យឃើញ​ពី​ជីវិត​អាពាហ៍ពិពាហ៍​របស់គាត់​៕

adverise with khmeread
ប្រភព៖ lollipop

មតិយោបល់