Fe2fe35e eb30 4256 bfd2 f9a488c63180

រថយន្ត​កូរ៉ូឡា​បុក​ជាមួយ​រថយន្ត​ដឹក​ស៊ីម៉ង់​របួសធ្ងន់​ម្នាក់​

    ភ្នំពេញ ៖ មា​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​កូ​រ៉ូឡា​បុក​ជាមួយ​រថយន្ត​ដឹក​ស៊ីម៉ង់​ពេញទំហឹង​បណ្តាលឱ្យ​ម្ចាស់​រថយន្ត​កូរ៉ូឡា​រងរបួស​ធ្ងន់ កាលពី​វេលា​ម៉ោង​១១ ​និង​៣០​នាទី​យប់​ថ្ងៃទី​២​ ខែមិថុនា​ ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងត្បូង​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣  ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​ទះ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បើករថយន្ត​ម៉ាក​កូរ៉ូឡា​ពណ៌ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ ​2N -1807 ​ធ្វើដំណើរ​តាម​ប​ណ្តោ​ផ្លូវជាតិ​លេខ​៣ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង។​

    ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​ដឹក​ស៊ីម៉ង់​មួយគ្រឿង​មិន​ចាំ​ស្លាក​លេខ​ធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា​បាន​បុក​ចំ​ពីមុខ​ពេញទំហឹង​បណ្តាលឱ្យ​ម្ចាស់​រថយន្ត​កូរ៉ូឡា​កៀប​ជាប់​រថយន្ត​រងរបួស​ធ្ងន់ ចំណែក​រថយន្ត​ដឹក​ស៊ីម៉ង់​បាន​បន្តដំណើរ​គេចខ្លួនបាត់​។​

    ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ឯកជន​ដែល​នៅក្បែរ ដើម្បី​សង្គ្រោះ​។ បន្ទាប់មក​គេ​សង្កេតឃើញ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មកដល់​ចំណុចកើតហេតុ​និង​បាន​ទំនាក់ទំនង​ហៅ​បងប្អូន​ជនរងគ្រោះ​មក​ស្ទួ​ច​យក​រថយន្ត​ទៅ​ជួសជុល​ខ្លួនឯង​ដោយសារតែ​រថយន្ត​ម្ខាង​ទៀត​បាន​គេចខ្លួនបាត់​៕​

អ្នកនឹងចូលចិត្ត

មតិយោបល់